Nacho អះអាងថា Isco គឺជាម្នាក់ក្នុងចំណោមកីឡាករសំខាន់បំផុតរបស់ក្លឹប Real Madrid

17287

ខ្សែការពារ Nacho Fernandez របស់ក្លិប Real Madrid បាននិយាយថា Isco នៅតែមានសារៈសំខាន់ចំពោះក្លិបនិងគ្រូបង្វឹកលោក Santiago Solari បើទោះបីជាមានការខ្វះខាតពេលវេលាលេងនៅក្នុងក្រុមនៅក្នុងប៉ុន្មានខែចុងក្រោយនេះយ៉ាងណាក៏ដោយ ។

Image result for Nacho Fernandez

Isco មានរដូវកាលដ៏លំបាកមួយជាមួយក្លឹប Real Madrid ដែលចាប់ផ្តើមជាជម្រើសដំបូងត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ La Liga រឿងទាំងអស់នេះបានកើតឡើងក្រោមការដឹកនាំរបស់ Julen Lopetegui មុនពេលដែលគាត់ត្រូវបានបណ្តេញចេញនៅចុងខែតុលា ។

Image result for Nacho Fernandez with Isco

ចាប់តាំងពីលោក Solari មកជំនួសតំណែងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ Isco រឹតតែកាន់តែពិបាកបន្ថែមទៀតដោយតែងតែស្ថិតជាកីឡាករបម្រុងជានិច្ច ហើយរឿងកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះគ្មានឈ្មោះសូម្បីតែជាកីឡាករបម្រុងសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Champions League កាលពីប៉ះជាមួយក្រុម AS Roma កាលពីខែវិច្ឆិកា ។

Related image

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៦ ឆ្នាំរូបនេះបានទទួលតំណែងជាជម្រើស ១១ នាក់ដំបូងដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងជំនួបនៃពានរង្វាន់ Copa del Rey ខណះ Real Madrid ចាញ់ក្រុម Leganes ក្នុងលទ្ធផល ០-១ ប៉ុន្តែក្រុមរបស់លោក Solari នៅតែអាចឈានដល់វគ្គពាក់ផ្ដាច់ព្រ័ត្រនៃពានរង្វាន់នេះបាន ។

Image result for Isco

Nacho បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ BeIN Sports ថា៖ ” Isco គឺជាកម្លាំងដ៏សំខាន់សម្រាប់ក្រុម ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករសំខាន់ៗនៅក្នុងក្រុម ហើយគាត់ត្រូវបន្តធ្វើការ ។ គ្រូបង្វឹកតែងតែនៅជាមួយគាត់ ហើយនៅពេលដែលគាត់នៅលើទីលានគាត់ត្រូវធ្វើសេចក្តីថ្លែងការណ៍មួយ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី