
ការប្រកួតពានក្លឹបអាជីពធំលំដាប់ទីពីររបស់ទ្វីបអឺរ៉ុប UEFA Europa League ត្រូវបានបញ្ចប់វគ្គ ៣២ ក្រុមត្រឹមយប់មិញនេះ ដោយរើសបានក្រុមចំនួន ១៦ ឡើងទៅវគ្គបន្ត។
ក្រុមដែលឆ្លងផុតទាំង១៦រួមមាន A.C. Milan, Arsenal, Athletic Club, Atlético de Madrid, CSKA MOSCOW, Dortmund, Dynamo Kyiv, Lazio, Lokomotiv Moscow, Olympique Lyonnais, Marseille, Viktoria Plzeň, RB Leipzig, FC Red Bull Salzburg, Sporting Clube de Portugal, Zenit ។
ក្រុមទាំង ១៦ នេះនឹងត្រូវចាប់ឆ្នោតថាតើក្រុមណាត្រូវប៉ះក្រុមណា នៅថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០១៨ វេលាម៉ោង ៦ ល្ងាច ម៉ោងនៅកម្ពុជា ដែលមានទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស ។
ចាំអ៊ុតទាំងអស់គ្នាថាតើក្រុមណានិងប៉ះក្រុមនៅវគ្គ ១៦ ក្រុមចុងក្រោយនេះ ៕
ដោយ៖ តារា