គ្រូកូរ៉េខាងត្បូងលោក Bento លួចសរសើរ Son Heung-Min ថាជាកីឡាករដែលមានឥទ្ធិពលបំផុត

6815

ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិចិនដោយលទ្ធផល ២ ទល់នឹង ០ ហើយឡើងមកឈរនៅលើកំពូលតារាងក្នុងពូល C នៃការប្រកួតពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ ។ ក្រុមជម្រើសជាតិកូរ៉េនឹងត្រូវប្រកួតនៅវគ្គ ១៦ ក្រុមចុងក្រោយជាបន្តនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ ក្នុងប្រទេសអេមេរ៉េតអារ៉ាមរួម ។

Related image

ជ័យជម្នះរបស់កូរ៉េខាងត្បូងក្នុងការឡើងទៅវគ្គបន្តនេះបានធ្វើឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងលោក Paulo Bento ធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះតារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Son Heung-Min ។ កោតសរសើរព្រោះលោកយល់ថា Son បានជះឥទ្ធិពលខ្លាំងបំផុតសម្រាប់ការប្រកួតទាំងមូល ។

Image result for Son Heung-Min vs china

លោក Bento បាននិយាយថា៖ ” គ្រប់ផ្នែកបានក្លាយទៅជារឹងមាំពេលដែលគេមានកីឡាករល្អបំផុត ហើយ Son គឺជាម្នាក់ក្នុងចំណោមនោះ ។ គាត់ផ្តល់ឱ្យពួកយើងនៅជម្រើសសម្រាប់តំបន់ប្រយុទ្ធដែលជាតំបន់យើងគួរតែពង្រឹង ” ។

Related image

លោក Bento បានបន្ត៖ ” យើងបានសម្រេចចិត្តឱ្យ Son លេងពីព្រោះថាគ្រប់គ្រូបង្វឹកចង់ឱ្យទីលានមានកីឡាករដែលមានឥទ្ធិពល ។ គាត់គឺជាកីឡាករដែលអាចធ្វើប្រតិបត្តិការក្នុងតំបន់ខុសគ្នាគឺអាចផ្លាស់ប្តូរឬក៏អនុញ្ញាតឱ្យក្រុមលេងក្នុងទម្រង់ផ្សេង ។ គាត់ក៏មានស្ថានភាពល្អដែលគួរតែអាចលេងបាន … យើងសប្បាយចិត្តជាមួយនឹងអ្វីដែលគាត់បានធ្វើ ប៉ុន្តែអ្វីដែលពិតប្រាកដសម្រាប់ពេលនេះគឺ Son ហើយនិងក្រុមទាំងមូលរីករាយចំពោះលទ្ធផល ហើយយើងនឹងផ្តោតលើការប្រកួតនៅវគ្គ ១៦ ក្រុមចុងក្រោយ ” ។

Image result for Son Heung-Min vs china

គួរជម្រាបជូនថា Son Heung-Min បានមកជួយក្រុមជម្រើសជាតិកាលពីថ្ងៃពុធគឺគាត់ចូលលេងភ្លាមៗតែម្តងក្រោយពេលទើបតែចុះពីលើយន្តហោះមកដល់ទឹកដីអេម៉េរ៉េតអារ៉ាប់រួម ។ គ្មានអ្នកណារំពឹងថា Son នឹងមានវត្តមានពេលកូរ៉េខាងត្បូងប្រកួតជាមួយចិននោះទេ ព្រោះថាទោះប្រកួតហ្នឹងមិនឈ្នះក៏ដោយក៏កូរ៉េខាងត្បូងមានឱកាសឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយដែរដោយសារពួកគេបានឈ្នះ ២ ប្រកួតដំបូងរួចទៅហើយ ៕

ដោយ៖តារា

ប្រភព :
foxsportsasia
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី