លោក Jose Mourinho ៖ ខ្ញុំមិនបានលក់ Salah កាលពីនៅ Chelsea ទេ ខ្ញុំស្រឡាញ់គាត់ណាស់

9516
  • លោក Jose Mourinho បានច្រានចោលការអះអាងដែលថាលោកបានមើលខុសទៅលើទេពកោសល្យរបស់កីឡាករវ័យក្មេង Mohamed Salah កាលពីនៅក្លឹបតោខៀវ Chelsea ដោយបញ្ជាក់ថាគាត់គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតមួយរបស់ខ្សែប្រយុទ្ធឆ្នើមហង្សក្រហម Liverpool រូបនេះ ។

    Image result for Jose Mourinho

    Mohamed Salah ត្រូវបានចុះហត្ថលេខាជាមួយនឹងក្លឹប Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinho ពីក្លឹប Basel ក្នុងវ័យ ២១ ឆ្នាំ បន្ទាប់ពីរូបគេក្លាយជាកីឡាករឆ្នើមវ័យក្មេងនៅក្នុងក្លឹបប្រទេសស្វីស ។ ពេលវេលារបស់គាត់នៅលើទឹកដី Stamford Bridge ទទួលបានលទ្ធផលមិនល្អដូចជាការរំពឹងទុកនោះឡើយ ខណៈដែលគាត់បានទទួលឱកាសលេងតែម្ដងប៉ុណ្ណោះសម្រាប់ក្រុមដំបូងនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់រូបនេះ មុនពេលចាកចេញទៅកាន់ក្លឹប AS Roma កាលពីរដូវកាល ២០១៥ ។

    Related image

    ចាប់តាំងពីពេលនោះមក Salah បានក្លាយជាខ្សែប្រយុទ្ធលំដាប់កំពូលរបស់ពិភពលោកដែលនាំឱ្យ Liverpool ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាល ២០១៧/១៨ និងជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងពានរង្វាន់ Ballon d’Or ខណះពានរង្វាន់បុគ្គលនេះធ្លាក់ទៅក្នុងដៃ Luka Modric ។

    Mohamed Salah Chelsea

    លោក Mourinho បានឆ្លើយតបទៅនឹងការចោទប្រកាន់នេះថា៖ ” ដំបូងយើងចាប់ផ្តើមជាមួយ Salah ពីព្រោះអ្វីៗជាច្រើនត្រូវបានគេប្រាប់ថាមិនពិត ។ ចំពោះការចាប់ផ្តើមមួយមនុស្សព្យាយាមកំណត់អត្តសញ្ញាណ ខ្ញុំជាគ្រូបង្វឹកដែលលក់ Salah ខ្ញុំជាគ្រូបង្វឹកដែលទិញ Salah វាជាគំនិតខុសឆ្គងទាំងស្រុង ” ។

    Image result for Mohamed Salah

    គ្រូបង្វឹកដែលទើបត្រូវបានក្លឹបបីសាចក្រហមបណ្ដេញចេញពីតំណែងនាពេលថ្មីៗនេះបានបន្តទៀតថា៖ ” ខ្ញុំបានលេងជាមួយ Basel នៅក្នុងក្របខ័ណ្ឌ Champions League Salah គឺជាក្មេងម្នាក់នៅ Basel នៅពេលដែលខ្ញុំលេងជាមួយក្រុមណាមួយខ្ញុំវិភាគក្រុមនិងកីឡាករអស់រយៈពេលជាយូរ ។ ហើយខ្ញុំបានស្រលាញ់ក្មេងនោះហើយខ្ញុំបានទិញក្មេងនោះ ។ Hazard , Willian យើងមានទេពកោសល្យខ្ពស់នៅទីនោះ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេឱ្យទិញក្មេងនោះ ហើយគាត់គឺជាខ្សែបម្រើស្លាបមួយដែលអាចលេងជាខ្សែប្រយុទ្ធដ៏ល្អម្នាក់ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី