តារាឆ្នើមរបស់ជម្រើសជាតិថៃម្នាក់ទៀតហើយផ្ទេរទៅកាន់លីគកំពូលជប៉ុនក្នុងលក្ខខ័ណ្ឌខ្ចីជើង

65016
  • ខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃសមាជិកនៃក្លឹបដែលទើបនឹងធ្លាក់ទៅលីគទី ២ របស់ថៃក្លឹប BG Pathum United កីឡាករ Thitipan Puangchan បានផ្ទេរទៅចូលរួមជាមួយក្លឹបនៃលីគកំពូលជប៉ុន Oita Trinita ជាផ្លូវការហើយនេះបើតាមការបង្ហោះដោយក្លឹបរៀងៗខ្លួន ។

    Related image

    ខ្សែបម្រើ Thitipan Puangchan នឹងត្រូវទៅចូលរួមជាមួយក្លឹបទើបឡើងមកលីគកំពូលជប៉ុន (J-League 1) Oita Trinita មួយនេះក្នុងលក្ខខណ្ឌខ្ចីជើង ១ រដូវកាលពេញ។ បច្ចុប្បន្ន Thitipan Puangchan កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិថៃក្នុងដំណើរប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី  AFC  Asian Cup ដែលបានជួយឲ្យក្រុមថៃឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ តាមរយៈការស៊ុត ១ គ្រាប់ជួយឱ្យក្រុមស្មើជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅប្រកួតបិទពូលនិងទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពូល A ។

    Image result for Thitipan Puangchan

    ការផ្លាស់ទៅនេះនឹងនាំឱ្យរូបគេក្លាយជាកីឡាករថៃទី ៣ ដែលផ្លាស់ទៅប្រកបអាជីពនៅប្រទេសមហាអំណាចបាល់ទាត់មួយនេះសម្រាប់រដូវកាលថ្មី ២០១៩ បន្ទាប់ពីកីឡាករ Chanathip Songkrasin និង Theerathon Bunmanthan ។

    Related image

    គួរឲ្យដឹងដែរថា Thitipan Puangchan ឆ្នាំនេះមានវ័យ ២៥ ឆ្នាំហើយកីឡាកររូបនេះត្រូវបានដឹងថាចាប់អាជីពដំបូងជាយុវជនរបស់ក្លឹប Muangthong United បានរហូតដល់ត្រូវតម្លើងមកឈុតធំកាលពីឆ្នាំ ២០១១ ហើយក៏ធ្លាប់ជាសមាជិកនៃក្លឹប Suphanburi (ខ្ចីជើង ) មុននឹងផ្លាស់ទៅ Chiangrai United និងចុងក្រោយចូលរួមជាមួយក្លឹប BG Pathum United ដែលទើបនឹងទៅលេងនៅលីគទី ២ ថៃកាលពីរដូវកាលមុន ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី