Ronaldo ប្រឈមជាប់ពន្ធនាគារ ២ ឆ្នាំនិងពិន័យទឹកប្រាក់ជិត ១៩ លានអឺរ៉ូពីបទឧក្រិដ្ឋចំនួន ៤

6038
  • បើយោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ Marca បានឲ្យដឹងថា តុលាការនៅទីក្រុងម៉ាឌ្រីដនឹងចាប់ផ្ដើមសិក្សាករណីពន្ធរបស់កីឡាករ Cristiano Ronaldo និង Xabi Alonso នៅថ្ងៃអង្គារទី ២២ ខែ មករា ខាងមុខនេះ ។

    Image result for Cristiano Ronaldo

    ក្នុងករណីប្រសិនបើតារាឆ្នើមរបស់ក្លឹប Juventus កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានតុលាការផ្ដល់ទានទោសពិតមែន នោះម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះនឹងត្រូវជាប់ពន្ធនាគារចំនួន ២ ឆ្នាំនិងពិន័យជាទឹកប្រាក់ចំនួន ១៨,៨ លានអឺរ៉ូ ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងមួយជាមួយព្រះរាជអាជ្ញាម៉ាឌ្រីដនិងអាជ្ញាធរពន្ធ សម្រាប់បទឧក្រិដ្ឋចំនួន ៤ ដែលគេអះអាងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានប្រព្រឹត្តកាលពីចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ ។

    Image result for Xabi Alonso

    ចំណែកឯអតីតតារាឆ្នើមរបស់ក្លឹប ហងក្រហម Liverpool និងក្លឹបអធិរាជស Real Madrid លោក Xabi Alonso ត្រូវបានព្រះរាជអាជ្ញាកំពុងអំពាវនាវឱ្យផ្ដល់ទានទោសចំនួន ៥ ឆ្នាំពីបទឧក្រិដ្ឋចំនួន ៣ ដែលគេចោទថាលោកបានប្រព្រឹត្តរវាងឆ្នាំ ២០១០ និង ២០១២ ៕

    ដោយ៖តារា

    ប្រភព :
    marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី