កីឡាករឆ្នើម ៥ រូបបង្ហាញទម្រង់លេងល្អនៅ AFC Asian Cup ធ្វើឱ្យក្លឹបនៅអឺរ៉ុបស្រក់ទឹកមាត់ចង់បាន

9923

ការប្រកួតវគ្គចែកពូលក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩ ទើបតែត្រូវបានបញ្ចប់វគ្គចែកពូល ហើយការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខាងមុខនេះ ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅទឹកដីប្រទេសអេមីរ៉ាតអារ៉ាប់រួម។

Asian Cup Thailand India Chanathip Sandesh

ព្រឹត្តិការណ៍បាល់ទាត់អាស៊ីមួយនេះបាននឹងកំពុងផ្តល់ឱកាសយ៉ាងធំមួយសម្រាប់ក្លឹបនៅតំបន់អឺរ៉ុបក្នុងការតាមដាននូវទម្រង់លេងរបស់កីឡាករឆ្នើមមួយចំនួននៅក្នុងតំបន់អាស៊ីដែលខ្លួនអាចនឹងហៅយកទៅលេងនៅទឹកដីអឺរ៉ុបផងដែរ ។

៥/ កីឡាករ Sandesh Jhingan របស់ ឥណ្ឌា

Image result for Sandesh Jhingan

បាល់ទាត់ឥណ្ឌហាក់បានស្ថិតក្នុងដំណើរដ៏វែងឆ្ងាយមួយក្នុងទស្សវត្តន៍ចុងក្រោយនេះហើយហេតុផងនៃភាពរឹងមាំរបស់ក្រុមនេះគឺប្រពន្ធការពារដែលមានកីឡាករ Sandesh Jhingan ជាកីឡាករសំខាន់ក្នុងក្រុមការពាររបស់ក្រុមនេះ ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះកំពុងលេងនៅក្លឹបនៃលីគកំពូលឥណ្ឌា Kerala Blaster ។ ថ្វីត្បិតតែក្រុមខ្លាខៀវមួយនេះមិនអាចឡើងទៅវគ្គបន្តក្តីប៉ុន្តែកីឡាកររូបនេះជាកីឡាករមួយរូបដែលបង្ហាញពីទម្រង់ការពារដ៏ល្អ ហើយតាមដឹងថាពេលនេះមានក្លឹបនៅលីគកំពូលកាតាគឺក្លឹប Al-Gharafa SC ទាក់ទងចង់បានរូបគេផងដែរ ។

៤/ កីឡាករ Almoez Ali របស់ កាតា

Related image

Almoez Ali គឺជាកំពូលអ្នករកគ្រាប់បាល់ដោយក្នុងបីប្រកួតគេរកបាន ៧ គ្រាប់តែឯងដែលមានតែគេនេះហើយជាកីឡាកររកគ្រាប់បាល់ច្រើនជើងគេសម្រាប់កម្មវិធី AFC Cup ឆ្នាំ ២០១៩ ។ ក្រុមកាតាបានបញ្ចប់ពូលដោយយកឈ្នះ សៅឌី អារ៉ាប៊ី ក្នុងលទ្ធផល ២-០ ហើយក្រុមនេះមិនទាន់ត្រូវគេស៊ុតចូលម្តងណាឡើយក្នុងវគ្គចែកពូលនេះ ។ ក្រុម​នេះ​រកបានរហូត ១០ គ្រាប់​ដែល​ក្នុង​នោះ​ ៧ គ្រាប់​ជារបស់​កីឡាករវ័យ ២២ ឆ្នាំ Almoez ។ ដូចនេះវា​មិន​មាន​អ្វីចម្លែក​ទេ​ដែល​នឹង​មាន​ក្លឹប​អឺរ៉ុប​ចាប់​អារម្មណ៍​ចំពោះ​រូបគេ​នោះ ។

៤/ កីឡាករ Mohanad Ali របស់ អ៊ីរ៉ាក់

Image result for Mohanad Ali

កីឡាករវ័យក្មេងមួយរូបទៀតដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺកីឡាករ Mohanad Ali របស់អុីរ៉ាក់ ។ គេជាកីឡាករខ្សែប្រយុទ្ធក្មេងជាងគេក្នុងព្រឹត្តិការណ៍ប្រកួតនេះ ហើយសព្វថ្ងៃគេកំពុងលេងនៅក្លឹប AL- Shorta នៃលីគកំពូលអុីរ៉ាក់ ។ សម្រាប់បីប្រកួតកន្លងមកគេរកបាន 2 គ្រាប់ ។ កីឡាករវ័យក្មេងរូបនេះត្រូវបានគេនិយាយថាអាចនឹងមានកុងត្រាខ្ចីជើងទៅលេងនៅក្លឹប Rangers FC នៃលីគកំពូលរបស់ប្រទេសស្កុតលែនឌ៍ ផងដែរ ។

២/ កីឡាករ Mehdi Taremi របស់ អ៊ីរ៉ង់

Image result for Mehdi Taremi

តារាបាល់ទាត់របស់ក្លឹប Al-Gharafa បានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុមអុីរ៉ង់ក្នុងព្រឹត្តិការណ៍បាល់ទាត់អាស៊ីមួយនេះ ។ ក្នុង ៣ ប្រកួតកន្លងមកគេស៊ុតបញ្ចូលទីបាន ២ គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានម្តងផងដែរ ។ ក្នុងនាមជាកីឡាករឆ្នើមដែលទើបតែមានអាយុ ២៦ ឆ្នាំកីឡាករ Taremi អាចនឹងមានក្លឹបនៅអឺរ៉ុបជាច្រើនចាប់អារម្មណ៍ចំពោះរូបគេ ។ វាក៏ដល់ពេលល្អសមគួរឱ្យរូបគេដើរតាមអតីតមិត្តរួមក្រុមរបស់គេដែលបានចាកចេញទៅអឺរ៉ុបដូចគ្នា ។

១/ កីឡាករ Chanathip Songkrasin របស់ ថៃ

Related image

បើទោះបីជាក្នុងជំនួបរបស់ AFC ទល់នឹងក្រុមឥណ្ឌាក្រុមជម្រើសជាតិថៃធ្វើមិនបានល្អដោយត្រូវបរាជ័យក្នុងលទ្ធផល ៤-១ ក្តីសម្រាប់ Chanathip Songkrasin គេនៅតែបង្ហាញទម្រង់លេងដ៏ល្អ ។ សព្វថ្ងៃគេលេងនៅក្លឹបជប៉ុន Consadole Sapporo នៅលីគកំពូលជប៉ុន ហើយគេនឹងត្រឡប់ទៅក្លឹបគេវិញក្រោយចប់របស់ព្រឹត្តិការណ៍ AFC នេះ ។ ទោះជាបែបណាក្តី ១ គ្រាប់ដ៏អស្ចារ្យរបស់គេនិងការបង្ហាញទម្រង់លេងដ៏ល្អផងនោះ Chanathip Songkrasin ប្រាកដណាស់ថានឹងមានក្លឹបនៅអឺរ៉ុបជាច្រើនចាប់អារម្មណ៍ចង់បានរូបគេ ៕

ដោយ៖តារា

ប្រភព :
foxsportsasia
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី