CV11 ប្ដូទៅ CV29 !!! វឌ្ឍានាកា ថាការមិនពាក់លេខ ១១ ព្រោះគេចង់ផ្ដល់ការគោរពដល់អ្នកមកមុន

17771

កាលពីម្សិលមិញតារាឆ្នើមរបស់ក្រុមគោព្រៃកម្ពុជា ចាន់ វឌ្ឍានាការ ត្រូវបានក្លឹប PKNS FC ដែលលេងនៅលីគកំពូលម៉ាឡេស៊ីបង្ហាញខ្លួនជាផ្លូវការដែលជាកីឡាករកូតាកីឡាករអាស៊ាន ប៉ុន្តែអ្វីដែលប្លែកនោះគឺកីឡាករដែលអ្នកគាំទ្រនៅកម្ពុជាតែងតែហៅថា CV11 មិនមែនពាក់លេខ ១១ ទៀតនោះទេ ។

Image may contain: 6 people, people smiling, people standing and text

រហ័សនាមថា CV11 របស់ ចាន់ វឌ្ឍានាកា ត្រូវបានបញ្ចប់បន្ទាប់ពីចុះហត្ថលេខាចូលរួមជាមួយក្លឹប PKNS របស់លីគកំពូលម៉ាឡេស៊ី ដោយក្លឹបតម្រូវឲ្យខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះពាក់លេខ ២៩ ជំនួសទៅវិញ ។ ប៉ុន្តែ វឌ្ឍានាកា បានពន្យល់ថា ការបណ្ដាលឲ្យខ្លួនប្ដូរមកពាក់លេខ ២៩ ជំនួសលេខ ១១ ដែលជាលេខសំណប់របស់គេគឺដោយសារការគោរពចំពោះអ្នកមកមុន ។

Image may contain: 1 person, outdoor

CV11 ដែលបានប្ដូទៅ CV29 រូបនេះបានប្រាប់ថា៖ ” លេខ ១១ ហ្នឹងមានគេពាក់ហើយ អ៊ីចឹងខ្ញុំចង់បង្ហាញការគោរពទៅដល់អ្នកមកមុន ” ។

សូមរំលឹកផងដែរថា អតីតខ្សែប្រយុទ្ធរបស់ក្លឹប ព្រះខ័នរាជស្វាយរៀង និង បឹងកេត រូបនេះបានផ្ទេរទៅលេងនៅលីគកំពូលរបស់ម៉ាឡេស៊ីជាលើកទី ២ ដោយចូលរួមជាក្លឹប PKNS FC នៅរដូវកាលថ្មី ២០១៩ នេះ ខណះលក្ខខ័ណ្ឌផ្ទាល់ខ្លួន ដូចជាប្រាក់ឈ្នួល​ កន្លែងរស់នៅ មិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី