លោក Sarri ៖ ខ្ញុំនឹងធ្វើឱ្យ Gonzalo Higuain ស៊ុតដូចព្យុះនៅ Chelsea ដូចកាលពីនៅ Napoli

7481

ជាមួយនឹងកីឡាករ Gonzalo Higuain ជិតនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ខណះលោក Maurizio Sarri ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea បាននិយាយអំពីរបៀបដែលកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបំបែកកំណត់ស៊ុតបញ្ចូលទីនៅក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលលោកដឹកនាំនៅក្លឹប Napoli ។

Image result for Maurizio Sarri

Gonzalo Higuain នឹងមិនមានវត្តមានជាមួយក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតរបស់ពួកគេទល់ជាមួយនឹងក្រុម Arsenal នៅឯកីឡដ្ឋាន Emirates នៅព្រឹករាត្រីថ្ងៃសៅរ៍នេះឡើយ ប៉ុន្តែគេសង្ឃឹមថាកិច្ចព្រមព្រៀងមួយដើម្បីដណ្តើមការខ្ចីជើងពីក្លឹប AC Milan នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ។

Related image

ក្លឹប AC Milan កំពុងតែចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Genoa កីឡាករ Krzysztof Piątek ខណៈដែលក្រុមតោខៀវនៅតែជាប់ពាក់ព័ន្ធក្នុងការចរចារដើម្បីផ្ទេរ Alvaro Morata ទៅកាន់ក្លឹប Atletico Madrid ។ កីឡាករសញ្ជាតិអេស្ប៉ាញ Alvaro Morata សង្ឃឹមថានឹងចាកចេញពីក្លឹបតោខៀវ Chelsea ដែលអនុញ្ញាតឱ្យក្លឹបធ្វើការចុះហត្ថលេខាលើកីឡាករសំណប់ចិត្តរបស់លោក Sarri ខ្សែប្រយុទ្ធ Gonzalo Higuain ។

Image result for Gonzalo Higuain

លោក Sarri ធ្លាប់ជាអ្នកចាត់ការនៅក្លិប Napoli ខណៈដែល Higuain បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Serie A រយៈពេល ៥០ ឆ្នាំចុងក្រោយដោយស៊ុតបញ្ចូលទីបានចំនួន ៣៦ គ្រាប់នៅក្នុងរដូវកាល ២០១៥-១៦ ។ ហើយខណៈពេលដែលលោក Sarri បានអះអាងថា Higuain ទទួលបានភាពខ្លាំងដោយសារតែគាត់បានលេងនៅក្នុងដែលសាកសមជាមួយគាត់ ។

Related image

លោក Sarri បានប្រាប់អ្នកយកព័ត៌មានថា៖ ” វាពិតជាលំបាកខ្លាំងណាស់ក្នុងការនិយាយហេតុផល ។ ជួនកាល Higuain បានធ្វើបានយ៉ាងល្អ ខ្ញុំគិតថានៅក្នុងរដូវកាលនោះគាត់លេងនៅក្នុងក្រុមដែលគាត់សមនឹងគាត់ ។ ដូច្នេះខ្ញុំគិតថារាល់កីឡាករដែលខ្ញុំចង់ចាំគឺបានចូលរួមយ៉ាងខ្លាំងនៅក្នុងកំណត់ត្រារបស់ Higuain ដូច្នេះខ្ញុំគិតថាមានហេតុផលជាច្រើនដែលមិនត្រឹមតែគ្រូបង្វឹកប៉ុណ្ណោះទេ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី