
ក្រុមបាល់ទាត់សាលាអេហ្វអិលល័ននីង (FL Learning) ជាសាលាមានកេរ្ត៍ឈ្មោះល្បីមួយនៅខេត្តកំពង់ឆ្នាំង បានណាត់ជួបមិត្តភាពជាមួយយុវជនអាយុក្រោម១៦ឆ្នាំ របស់ក្រុមបាល់ទាត់ Kratie FC នៅទឹកដីខេត្តក្រចេះ។
នេះជាដំណើរទស្សនះកិច្ចសិក្សា លើកទីមួយរបស់សាលា FL Learning មកកាន់ទឹកដីទេសចរណ៍ធម្មជាតិ និងជាប្រវត្តិសាស្ត្រនេះ ។ ការប្រកួតនឹងធ្វើឡើងនាថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ៤ រសៀល នៅមណ្ឌលកីឡាខេត្តក្រចេះ។ នេះបើតាមវិបសាយផ្លូវការណ៍របស់ក្លឹប Kratie FC បានចុះផ្សាយ
ដោយ៖ តារា