Buffon បានអះអាងថា Neymar និង Mbappe គឺជាគូរអតីតជាតិដែលមិនអាចខ្វះគ្នាបាន

30643
  • អ្នកចាំទីចាស់វស្សា Gianluigi Buffon បាននិយាយថាមិត្តរួមក្រុមនៅ Paris Saint-Germain កីឡាករ Neymar Jr និង Kylian Mbappe នឹងក្ដោបក្ដាប់ពានរង្វាន់ Ballon d’Or ចំនួនរយៈពេល ១០ ឆ្នាំ ។

    Related image

    ចាប់តាំងពីឆ្នាំ ២០០៨ មកពានរង្វាន់នេះត្រូវបានគ្របដណ្តប់ដោយកីឡាករ Lionel Messi និង Cristiano Ronaldo ដែលត្រូវបានគេដាក់ឈ្មោះជាកីឡាករឆ្នើមបំផុតនៅក្នុងពិភពលោកដែលម្នាក់ៗឈ្នះបានចំនួន ៥ ដងដូចៗគ្នា រហូតដល់ Luka Modric បានបញ្ចប់រាជ្ជកាលរបស់ពួកគេទាំង ២ កាលពីឆ្នាំ ២០១៨ នេះ ។

    Related image

    បើទោះបីជា Messi និង Ronaldo ស្ថិតក្នុងទម្រង់លេងមិនគួរឱ្យជឿសម្រាប់ក្រុមអ្នកមានបុណ្យ FC Barcelona និងសេះបង្កង់ Juventus ក៏ដោយក៏ពេលវេលារបស់ពួកគេជាគូប្រជែងដ៏សំខាន់សម្រាប់ពានរង្វាន់នេះអាចនឹងបញ្ចប់ក្នុងរយះពេលដ៏ខ្លីខាងមុខស្របពេលអ្នកទាំង ២ មានវ័យច្រើនណាស់ទៅហើយ ដោយកីឡាករជំនាន់ថ្មីឆ្នើមៗនឹងមកជំនួសតំណែងពួកគេ ។

    Image result for Neymar Jr and Kylian Mbappe

    Cristiano Ronaldo និង Lionel Messi បានប្រកួតប្រជែងគ្នាអស់រយះពេលជាច្រើនឆ្នាំមកហើយ ខណះពេលដែល Buffon ជឿជាក់ថាកីឡាករ Neymar ដែលមានវ័យ ២៦ ឆ្នាំ និង Mbappe មានវ័យ ២០ ឆ្នាំអាចធ្វើការរួមជាមួយគ្នានិងអាចជួយគ្នាទៅវិញទៅមក ។

    Related image

    អតីតអ្នកចាំទីដៃស្អិតរបស់ Juvnetus រូបនេះបានប្រាប់ Marca ថា៖ ” ខ្ញុំគិតថាពួកគេ ( Neymar និង Mbappe ) ត្រូវបានបង្កើតឡើងសម្រាប់មនុស្សម្នាក់ផ្សេងទៀត ។ ពួកគេមានលក្ខណៈខុសគ្នា ។ Neymar គឺមានខ្សែក្រវាត់រឹតបន្ដឹងជាមួយនឹងបាល់ ហើយ Kylian គឺជាបុរសដែលមានល្បឿនលឿន អំណាចនិងភ្នែកសម្រាប់រកគ្រាប់បាល់ ។ ពួកគេគឺជាអ្នកបំពេញគ្នាទៅវិញទៅមក ។ ប្រសិនបើពួកគេឆ្លាតពាន Ballon d’Or អាចជាចំណែករបស់ពួកគេក្នុងការចែករំលែកគ្នារយៈពេល ១០ ឆ្នាំទៅមុខទៀត ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី