Marco Reus ៖ វាគ្មានផ្លូវនោះទេដែលខ្ញុំទៅលេងនៅ Bayern Munich ខ្ញុំសូមសន្យា

7851
  • ក្លឹប Borussia Dortmund បានអង្គុយមើលកីឡាករដែលមានទេពកោសល្យជាច្រើនរូបរបស់ខ្លួនបានចាកចេញនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកីឡាករ Marco Reus បានទទូចថាគាត់នឹងមិនមែនជាកីឡាករម្នាក់ក្នុងចំណោមនោះទេ ។

    Image result for Marco Reus

    ការឈឺចាប់ជាពិសេសសម្រាប់អ្នកគាំទ្រក្លឹប Dortmund គឺជាការចាកចេញរបស់តារាឆ្នើមជាច្រើននាក់ផ្ទេរទៅនឹងគូប្រជែងដ៏ជូរចត់បំផុតរបស់ខ្លួនគឺក្លិប Bayern Munich ។ កីឡាករទាំងនោះរួមមាន Mats Hummels, ខ្សែប្រយុទ្ធ Mario Goetze និង Robert Lewandowski ជាដើមដែលបានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Signal Iduna Park ផ្ទេរទៅកាន់កីឡដ្ឋាន Allianz Arena ទាំងមិនអាល័យ ប៉ុន្តែប្រធានក្រុមខ្សែប្រយុទ្ធ Marco Reus បានបដិសេធនូវរាល់រឿងទាំងនេះ ។

    Image result for Marco Reus

    ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់វ័យ ៣១ ឆ្នាំរូបនេះបានប្រាប់ Frankfurter Allgemeine Zeitung ថា៖ ” អ្នកនឹងមិនឃើញខ្ញុំលេងនៅក្លឹប Bayern នោះទេ ។ ខ្ញុំក៏មានអាយុជិត ៣០ ឆ្នាំដែរ ហើយពួកគេចង់ធ្វើឱ្យក្រុមរបស់ពួកគេស្រស់ស្រាយ ” ។

    Image result for Marco Reus

    បើគិតត្រឹមសប្ដាហ៍ទី ១៨ មកនេះក្លឹប Borussia Dortmund បានកំពុងនាំមុខគេនៅលើកំពូលតារាងក្របខ័ណ្ឌ Bundesliga ដោយបានវ៉ាដាច់ក្រុមការពារតំណែងជើងឯកក្លិប Bayern Munich រហូតដល់ចំនួន ៦ ពិន្ទុឯណោះ ។

    Image result for Marco Reus

    Reus បានបញ្ជាក់ទៀតថា៖ ” វាស្ថិតនៅក្នុងដៃរបស់យើង យើងត្រូវតែមានការប្រកួតឲ្យដូចគ្រាដំបូងនៃរដូវកាលនេះ ហើយបន្ទាប់មកយើងនឹងមានឱកាស ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី