
ក្លឹប Watford កំពុងស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារអន្តរជាតិកូរ៉េខាងត្បូង កីឡាករ Kim Min-Jae ខណៈដែលលោក Javi Gracia កំពុងសម្លើងពង្រឹងក្រុមរបស់គាត់ក្នុងកំឡុងពេលទីផ្សាផ្ទេរកីឡាករនាខែមករានេះ ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងជួយក្រុមជម្រើសជាតិរបស់គាត់នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Asian Cup នៅក្នុងប្រទេសអារ៉ាប់រួម ខណះ Kim Min-Jae ក៏បានស៊ុតបាល់បញ្ចូលទីចំនួន ២ គ្រាប់ផងដែរក្នុងអំឡុងពេលវគ្គជម្រុះតាមពូល ខណះក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានឈានទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូលដោយឆ្លងកាត់ ៣ ប្រកួត ឈ្នះទាំង ៣ លើក ។
ខ្សែការពារវ័យក្មេងសញ្ជាតិកូរ៉េខាងត្បូងរូបនេះអាចនឹងចុះហត្ថលេខាលើការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយបច្ចុប្បន្នក្លិបរបស់គាត់គឺ Jeonbuk Hyundai Motors បានបញ្ជាក់ថាការផ្តល់ជូនមួយដែលត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងទឹកប្រាក់ចំនួន ៦ លានផោន ( ៧,៧ លានដុល្លារ ) ពីសំណាក់ក្លឹប Watford ។
អ្នកចាត់ការទូទៅលោក Baek Seung-kwon បាននិយាយប្រាប់សារព័ត៌មាន SPOTV News ថា៖ ” Watford បានធ្វើការផ្តល់ជូន ។ ខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែវានឹងក្លាយជារបៀបដែល Lee Jae -Sung បានផ្ទេរទៅកាន់ប្រទេសអាឡឺម៉ង់ ( ចូលរួមជាមួយក្លឹប Holsten Kiel កាលពីខែកក្កដា ) ។ Kim ក៏ដឹងផងដែរថាសំណើរបស់ Watford បានចូលមក ។ កីឡាករ និងក្លឹប Watford កំពុងតែចរចាគ្នា ហើយគាត់កំពុងធ្វើវាតាមរយៈឆានែលផ្ទាល់របស់គាត់ ព្រោះគាត់នៅឆ្ងាយដែលកំពុងធ្វើការប្រកួតនៅ Asian Cup ” ។
Kim Min -Jae បានបង្ហាញខ្លួនចំនួន ១៥ ប្រកួតសម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បើទោះបីជាគាត់បានខកខានក្នុងការប្រកួត World Cup ឆ្នាំ ២០១៨ ដោយសារមានបញ្ហារបួសខ្នង ហើយកាលពីមុនខ្សែការពារវ័យ ២២ ឆ្នាំរូបនេះក៏បានធ្វើកិច្ចចរចាជាមួយក្រុមលេងក្នុងក្របខ័ណ្ឌ Chinese Super League ក្លឹប Beijing Guoan ផងដែរ ៕
ដោយ៖តារា