តើ Mbappe ឆ្លើយដូចម្ដេចនៅពេលគេសួរថាតើលោកអាចក្លាយជាម៉ាស៊ីនរកគ្រាប់របស់ Real ដែរឬទេ?

8185

កាលពីយប់មិញក្លឹប Paris Saint-Germain បានបំបាក់ក្រុម Guingamp ក្នុងលទ្ធផលយ៉ាងចាស់ដៃដែលស្ទើរមិនគួរឲ្យជឿ ៩ ទល់នឹង ០ ខណះខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ស៊ុតបញ្ចូលហ៊ែកទ្រីក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ២០ ឆ្នាំរូបនេះបានបដិសេធមិនព្រមនិយាយថាគាត់នឹងអាចក្លាយជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ក្រុម Real Madrid នោះទេ ។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់បារាំងរូបនេះត្រូវបានផ្សារភ្ជាប់ជារឿយៗជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបយក្សមួយរបស់ប្រទេសអេស្ប៉ាញដោយត្រូវបានគេដឹងថាគឺជាក្លឹប Real Madrid ហើយមនុស្សជាច្រើនជឿជាក់ថាថ្ងៃណាមួយ Mbappe នឹងលេងបាល់ទាត់ដោយពាក់អាវពណ៌សនេះ ។

Image result for Kylian Mbappe

Kylian Mbappe  បាននិយាយក្រោយជ័យជម្នះនៅពេលសួរអំពីក្លឹប Real Madrid ថា៖ ” ខ្ញុំមានអារម្មណ៍ល្អនៅទីនេះ ប៉ុន្តែអ្នកមិនដឹងថាអាចមានអ្វីកើតឡើងនៅក្នុងបាល់ទាត់ទេ ។ ខ្ញុំមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ហើយវាមិនមែនជាពេលវេលាដើម្បីគិតអំពីរឿងផ្សេងទៀតនោះទេ ” ។

Image result for Kylian Mbappe

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបានធ្វើឲ្យករក្រើកពិភពបាល់ទាត់បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យដែលមិនគួរឲ្យជឿក្នុងរយះពេល ៣ ឆ្នាំកន្លងមកនេះ ដោយបានជួយឲ្យក្លឹបអាជីពដំបូងរបស់ខ្លួន​ AS Monaco លើកពានរង្វាន់ក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាល ២០១៦/២០១៧ មុនពេលត្រូវបានក្លឹប Paris Saint-Germain ខ្ចីជើងកាលពីរដូវកាលមុនហើយក៏ជួយឲ្យក្លឹបយក្សរបស់បារាំងមួយនេះប្រមូលពានទាំងអស់នៅក្នុងស្រុកផងដែរ ( ចំនួន ៣ ពាន ) ហើយនៅរដូវកាល ២០១៨/២០១៩ នេះ Kylian Mbappe ត្រូវបាន PSG ទិញផ្ដាច់ពី Monaco តែម្ដងក្នុងតម្លៃខ្លួនរហូតដល់ ១៨០ លានអឺរូ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី