Sergio Ramos ៖ ពេលវេលាដ៏ល្អបំផុតរបស់ Real Madrid នឹងចេញមកនៅពេលដែលយើងចង់បាន

12921
  • កាលពីយប់ថ្ងៃសៅរ៍ក្លឹប Real Madrid បានធ្វើការសងសឹកក្លឹប Sevilla ដោយជោគជ័យដោយឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០ ខណះប្រធានក្រុមកីឡាករ Sergio Ramos មានការរំភើបយ៉ាងខ្លាំងដែលក្រុមរបស់គាត់បានទទួល ៣ ពិន្ទុពេញនៅក្នុងក្របខ័ណ្ឌ La Liga  ។

    Related image

    ខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងជាប្រធានក្រុមរបស់ Real Madrid វ័យ ៣២ ឆ្នាំ Sergio Ramos គាត់បានពន្យល់ថាក្លឹបអធិរាជស Real Madrid នៅតែមានសមត្ថភាពបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួននៅពេលណាដែលពួកគេចង់និងត្រូវការ ។

    Image result for Sergio Ramos vs sevilla

    ក្រោយពីបញ្ចប់ការប្រកួត Ramos បាននិយាយថា៖ ” យើងត្រូវការការប្រកួតដូចនេះ ។ យើងបានគ្រប់ដណ្តប់លើគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រកួត ។ យើងបានបញ្ចប់នូវឱកាសដែលយើងមាន ហើយយើងរីករាយណាស់ ។ យើងមានបំណងចង់ឈ្នះក្នុងលក្ខណៈបញ្ចុះបញ្ចូលនៅចំពោះមុខអ្នកគាំទ្ររបស់យើង ” ។

    Image result for Sergio Ramos

    ខ្សែការពារវ័យ ៣២ ឆ្នាំរូបនេះបន្តថា៖ ” បើធ្វើល្អនៅនាទីដំបូងយើងនឹងទទួលបានរង្វាន់របស់យើង ។ នេះពិតជាសំខាន់ណាស់សម្រាប់ក្រុម ។ បាល់ទាត់ជួនកាលមិនយុត្តិធម៌ទេ ពីព្រោះអ្វីគ្រប់យ៉ាងត្រូវបានផ្អែកលើលទ្ធផល ។ យើងអាចបង្ហាញកំណែដ៏ល្អបំផុតរបស់យើងនៅពេលដែលយើងចង់ ” ។

    Image result for Sergio Ramos vs sevilla

    Ramos បានបន្តនិយាយពីទំនាក់ទំនងរវាងកីឡាករនិងអ្នកគាំទ្រ ខណះការប្រកួតលើកនេះមានអ្នកគាំទ្រចំនួនច្រើនជាងកាលពីប្រកួតរាល់ដងសម្រាប់ការមកទស្សនានៅក្នុងកីឡដ្ឋាន Santiago Bernabeu នេះបើប្រៀបធៀបទៅនឹងការប្រកួតមុនៗ ។ Ramos បានមានប្រសាសន៍ថា៖ ” យើងត្រូវការទាំងអស់គ្នាព្រោះយើងជិៈទូកតែមួយ ។ អ្នកអាចមើលឃើញថាពួកគេរីករាយនឹងវានៅថ្ងៃនេះ ហើយពួកគេចាកចេញដោយសេចក្ដីរីករាយ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី