Luka Modric ៖ បំណងប្រាថ្នារបស់ខ្ញុំគឺនៅទីនេះ ខ្ញុំនឹងបន្ថែមកិច្ចសន្យាថ្មីជាមួយ Real Madrid

6741

តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Luka Modric បាននិយាយថាគាត់ចង់បន្តស្នាក់កីឡាដ្ឋាន Santiago Bernabeu  លើសពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ បើទោះបីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅប្រទេសអ៊ីតាលីយ៉ាងណាក្ដី ។

Luka Modric ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបនៅក្របខ័ណ្ឌ Serie A កាលពីដើមរដូវកាលនេះ ប៉ុន្តែត្រូវបានចុះកិច្ចសន្យាថ្មីជាមួយនឹងក្លឹប Real Madrid ជំនួសទៅវិញដែលមានសុពភាពរហូតដល់ឆ្នាំ ២០២០ ។

Image result for Luka Modric

ម្ចាស់ពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ វ័យ ៣៣ ឆ្នាំរូបនេះសប្បាយចិត្តជាមួយនឹងជីវិតនៅឯកីឡដ្ឋាន Santiago Bernabeu ខណះពេលដែលកីឡាករសញ្ជាតិក្រូអាតរូបនេះកំពុងសម្លឹងពង្រីកកិច្ចសន្យារបស់ខ្លួនបន្ថែមទៀត ។

Image result for Luka Modric

Modric បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំមានរយៈពេលមួយឆ្នាំកន្លះនៅលើកិច្ចសន្យារបស់ខ្ញុំ ហើយខ្ញុំស្ងប់ស្ងាត់ជាយូរមកហើយ ។ បំណងប្រាថ្នារបស់ខ្ញុំគឺនៅទីនេះសម្រាប់ពេលវេលាបន្ថែមទៀត ខ្ញុំសប្បាយចិត្តដូចខ្ញុំនៅថ្ងៃដំបូង ” ។

ខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះក៏បានរៀបរាប់អំពីការទទួលជ័យជម្នះលើក្រុម Sevilla ផងដែរដោយបាននិយាយថា៖ ” ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ហើយគិតថាយើងលេងបានល្អ ។ យើងសប្បាយរីករាយជាមួយនឹងការលេងរបស់យើង ហើយសប្បាយរីករាយជាមួយនឹង ៣ ពិន្ទុ ។ យើងត្រូវដើរតាមផ្លូវនេះ ។ កីឡាករទាំងអស់មានការប្រកួតដ៏អស្ចារ្យ ហើយអ្នកគាំទ្ររបស់យើងចង់ឃើញយើងដូចនេះ ។ យើងត្រូវការការប្រកួតបែបនេះដើម្បីផ្តល់នូវសេចក្តីរីករាយដល់ខ្លួនយើងនិងអ្នកគាំទ្រ ។ ខ្ញុំផ្ទាល់មានអារម្មណ៍ល្អ ហើយមានអារម្មណ៍ល្អក្នុងរយៈពេលមួយខែកន្លះមកនេះ “​ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី