Chelsea គ្មានចិត្តស្ទាក់ស្ទើរឡើយក្នុងការចំណាយលុយ ១៣០ លានដុលារដើម្បីទិញយក Coutinho

21874
  • យោងតាមគេហទំព័រ The Express បានឱ្យដឹងថាក្លិបតោខៀវ Chelsea បានទាក់ទងទៅកាន់ក្លិប FC Barcelona សម្រាប់ការទិញយកខ្សែបម្រើប្រយុទ្ធ Philippe Coutinho ខណៈត្រូវបានគេជឿជាក់ថាក្រុមយក្សរបស់អង់គ្លេសមួយនេះមិនមានចិត្តរារ៉េនោះទេចំពោះតម្លៃចំនួន ១០០ លានផោន ( ១៣០ លានដុលារ ) សម្រាប់ការផ្ទេរតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ ។

    Image result for Philippe Coutinho

    អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹបហងក្រហម Liverpool រូបនេះបានចាប់ផ្តើមជាវិជ្ជមានកាលពីរដូវកាលដំបូងរបស់ខ្លួននៅកីឡដ្ឋាន Camp Nou ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលទៅវិញបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Ousmane Dembele បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ដែលបានដណ្ដើមកន្លែងរបស់ Coutinho នៅស្ទើរគ្រប់កម្មវិធីទាំងអស់ជាពិសេសនៅការប្រកួតក្របខ័ណ្ឌ La Liga ។

    Image result for Philippe Coutinho

    ក្លិបបីសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាក៏បានបង្ហាញចំណាប់អារម្មណ៏ចំពោះកីឡាករវ័យ ២៦ ឆ្នាំរូបនេះផងដែរ ប៉ុន្តែ Chelsea បាននិយាយថាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេចំពោះតម្លៃខ្លួនដ៏ថ្លៃរបស់តារាឆ្នើម Barca រូបនេះ ដែលអាចមានន័យថាពួកគេអាចមានសមត្ថភាពនឹងធ្វើការចុះហត្ថលេខាលើ Coutinho ។

    Image result for Philippe Coutinho

    មានពាក្យចរចាអារ៉ាមបាននិយាយថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹបអ្នកមានបុណ្យ FC Barcelona មានគម្រោងប្រើប្រាស់លុយដែលត្រូវបានមកពីការលក់ Coutinho ដើម្បីសន្សំលុយទុកទិញយកកីឡាករ Neymar ត្រឡប់មកកាន់ប្រទេសអេស្ប៉ាញវិញ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី