ស៊ុតដូចរន្ទះបែបនេះ តើអ្នកដឹងទេថា Son Heung-Min ទទួលបានប្រាក់បៀវត្សប៉ុន្មាននៅ Spur?

19284
  • តារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូងកីឡាករ Heung-Min Son នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរូបនេះគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យស្ទើរមិនគួរឲ្យជឿងនិងបានក្លាយជាកីឡាករឆ្នើមលំដាប់កំពូលនៅទ្វីបអឺរ៉ុប ហើយក៏ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ីនាពេលខាងបច្ចុប្បន្នផងដែរ ។

    Image result for son heung min

    អ្នកគាំទ្រជាច្រើននៅទូទាំងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជាយើងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ Heung-Min Son ជាមួយបច្ចេកទេសលេង ល្បឿនលឿន និងការបញ្ចប់ទីច្បាស់ៗមិនចាញ់ខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងពិភពលោកមួយចំនួននោះឡើយ ។ ប៉ុន្តែអ្នករាល់គ្នាមិនដែលចាប់អារម្មណ៍ទេថាតើខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងវ័យ ២៦ ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលប៉ុន្មានក្នុងមួយសប្ដាហ៍ ក្នុងមួយខែ និងក្នុងមួយឆ្នាំនៅក្នុងក្លឹប Tottenham Hotspur ?

    Related image

    Heung-Min Son គឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់លំដាប់ទី ៣ នៅក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur បន្ទាប់ពីខ្សែបម្រើសញ្ញាតិអង់គ្លេស Dele Alli ដែលទទួលបាន ១០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ និងកំពូលខ្សែប្រយុទ្ធ Harry Kane ដែលជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងក្លឹបដោយទទួលបាន ២០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ ។

    Related image

    ក្នុងនាមជាកីឡាករទី ៣ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្លឹប Son ទទួលបានប្រាក់ឈ្នួលចំនួន ៩៤,៩៩៩ ផោនក្នុងមួយសប្ដាហ៍ ដែលគិតជាមួយខែរូបនេះរកបានចំនួន ៣៧៩,៩៩៦ ផោន និងនៅក្នុងមួយឆ្នាំម្ចាស់អាវលេខ ៧ រូបនេះទទួលបានប្រាក់បៀវត្ស ៤,៥៥៩,៩៥២ ផោនក្នុងមួយឆ្នាំ ។

    Image result for son heung min

    សូមរំលឹកផងដែរថា Son Heung-Min បានផ្ទេរចូលរួមជាមួយក្លឹប Tottenham Hospur ពីក្លឹបនៅអាល្លឺម៉ង់ Bayer Leverkusen កាលពីឆ្នាំ ២០១៥ ដោយស៊ុតបញ្ចូលទីសរុបចំនួន ៣៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១៦ ប្រកួតគិតមកដល់ពេលនេះសម្រាប់ក្រុមរបស់លោក Mauricio Pochettino ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី