លោក Solari ៖ គ្មានអ្វីដែលមិនអាចទៅរួចទេសម្រាប់ Real Madrid យើងនឹងប្រយុទ្ធលុះដល់ទីបញ្ចប់

12032
  • លោក Santiago Solari បានប្រកាសថាគ្មានអ្វីដែលមិនអាចទៅរួចឡើយសម្រាប់ក្លឹប Real Madrid បន្ទាប់ពីពួកគេបានឡើងទៅឈរនៅលេខ ៣ ក្នុងក្របខ័ណ្ឌ La Liga បន្ទាប់ពីទទួលបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្លឹប Sevilla ។

    Image result for Santiago Solari

    ការស៊ុតបញ្ចូលទី ២ របស់ខ្សែបម្រើ Casemiro និង Luka Modric បានជួយឱ្យក្រុមអធិរាជស Real Madrid ឡើងទៅឈរនៅលើគូប្រជែងរបស់ខ្លួននៅក្នុងតារាងក្រខ័ណ្ឌ La Liga ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែតាមពីក្រោយក្រុមកំពុងឈរនៅកំពូលតារាងរហូតដល់ ៧ ពិន្ទុ ខណះក្លឹប Barcelona នៅសល់មួយប្រកួតទៀតដែលត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leganes នៅក្នុងរាត្រីនេះ ។

    Related image

    មិនត្រឹមតែក្រុមអ្នកមានបុណ្យ Barce ប៉ុណ្ណោះទេដែលឈរនៅលើ Real Madrid ក្លឹប Atletico Madrid ក៏ជាគូរប្រកួតប្រជែងដ៏ពិបាករបស់ពួកគេផងដែរ ខណះបច្ចុប្បន្នក្រុមរបស់លោក Diego Simeone កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខពីរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹកថ្មីរបស់ Real Madrid លោក Solari បានអះអាងថាកីឡាកររបស់លោកនឹងបន្តប្រជែងយកតំណែងជើងឯករហូតដល់ទីបញ្ចប់ ។

    Related image

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤២ ឆ្នាំរូបនេះបានមានប្រសាសន៍ថា៖ ” យើងកំពុងប្រជែងគ្នាតាំងពី ៣ ប្រកួតដំបូងរហូតដល់ប្រកួតចុងក្រោយ ។ សម្រាប់ក្រុម Real Madrid គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ” ។

    Image result for Real Madrid

    លោក Solari បន្តថា៖ ” ខ្ញុំតែងតែចូលចិត្តកីឡាបាល់ទាត់និងការប្រកួតប្រជែង វាជាចំណង់ចំណូលចិត្តរបស់យើង ហើយយើងស្រឡាញ់វា បើទោះបីជាមានពេលវេលាលំបាកក៏ដោយ យើងពិតជាងប់ងល់នឹងការប្រកួត ហើយពិតជាល្អប្រសើរជាងមុនដើម្បីឈ្នះ ហើយគ្មាននរណាម្នាក់អាចបដិសេធបានឡើយ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី