Bayern Munich អាចជាទិសដៅដ៏ល្អបំផុតសម្រាប់ Harry Kane ក្នុងការចង់ឈ្នះពាន Champions League

25093
  • បើយោងតាមការសែត Don Balon បានចុះផ្សាយថាក្លឹប Bayern Munich គឺជាទិសដៅផ្ទេរដ៏ល្អបំផុតសម្រាប់ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប្រសិនបើប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះសម្រេចចិត្តចាកចេញពីក្របខ័ណ្ឌ Premier League នៅចុងបញ្ចប់នៃរដូវកាលនេះ ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះដែលបច្ចុប្បន្នត្រូវអវត្តមានពីលើទីលានរហូតដល់ខែមីនាទំនងប្រហែលជាកំពុងតែស្វែងរកការឈ្នះពានរង្វាន់លំដាប់កំពូលរបស់ទ្វីបអឺរ៉ុបក្របខ័ណ្ឌ UEFA Champions League សម្រាប់រដូវកាល ២០១៩/២០២០ ខាងមុខ នេះប្រសិនបើក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះបរាជ័យក្នុងការប្រជែងយកពាននៅក្នុងឆ្នាំនេះ ។

    Related image

    ចំណែកឯក្លឹបអធិរាជស Real Madrid ក៏កំពុងតាមប្រម៉ាញ់តារាជើងស៊ុតសញ្ជាតិអង់គ្លេសវ័យ ២៥ ឆ្នាំរូបនេះផងដែរ ខណះដែល Harry Kane នឹងត្រូវខកខានការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ទល់នឹងក្រុមកំពុងឡើងឈររបស់អាល្លឺម៉ង់ Borussia Dortmund ស្របពេលដែលជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែ កុម្ភះ នៅកីឡដ្ឋាន Wembley ខណះជើងទី២ នឹងនៅត្រូវធ្វើឡើងនៅទឹកដីរបស់ Dortmund វិញនាថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ ។

    Image result for Harry Kane

    Harry Kane បានក្លាយជាខ្សែប្រយុទ្ធលំដាប់កំពូលម្នាក់នៅក្នុងពិភពលោក បន្ទាប់ពីក្លាយជាម្ចាស់ស្បែកជើងមាស ២ រដូវកាលនៅក្របខ័ណ្ឌ Premier League ( ២០១៥/១៦ និង ២០១៦/១៧ ) និងក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតប្រចាំព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នេះផងដែរ ខណះនៅរដូវកាល ២០១៨/១៩ នេះ Kane ក៏ជាបេក្ខភាពកំពូលម្នាក់ក្នុងការប្រជែងយកពានរង្វាន់ស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី