Higuain ក្លាយជាកីឡាករកំពូលទាំង ៥ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ PL បន្ទាប់ពីផ្ទេរទៅ Chelsea

21912
  • ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរបស់ក្លឹប Juventus កីឡាករ Gonzalo Higuaín នឹងចូលរួមជាមួយក្រុមតោខៀវ Chelsea រហូតដល់ចុងបញ្ចប់រដូវកាលនេះក្នុងកិច្ចសន្យាមួយដែលនឹងធ្វើឲ្យរូបគេទទួលបានប្រាក់ឈ្នួលចំនួន ២៧០,០០០ ផោនក្នុងមួយសប្តាហ៍ ។

    Related image

    បន្ទាប់ពីទទួលបានជោគជ័យក្នុងផ្ទេរទៅលេងនៅក្លឹប Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះ បានធ្វើឲ្យរូបគេទទួលបានប្រាក់ឈ្នួលចំនួន ២៧០,០០០ ផោននឹងធ្វើឲ្យ Higuain ក្លាយជាម្នាក់ក្នុងចំណោមកីឡាកររកប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រទេសអង់គ្លេស ។

    Image result for Kevin de Bruyne

    កីឡាករដែលមកពីទ្វីបអាមេរិចខាងត្បូងរូបនេះនឹងត្រូវជំនួសខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Manchester United ដែលជាអ្នករកប្រាក់ឈ្នួលខ្ពស់លំដាប់ទី ៥ ដោយតាមពីក្រោយខ្សែបម្រើ Kevin de Bruyne របស់ក្លឹបមេឃខៀវ Manchester City ដែលឈរនៅចំណាត់ថ្នាក់លេខ ៤ ។

    Image result for Alexis Sanchez

    ចំណែកឯអ្នករកប្រាក់ឈ្នួលខ្ពស់ចំនួន ៥ នាក់ផ្សេងទៀតមានដូចជា Paul Pogba ឈរនៅលំដាប់ទី ៣ ជាមួយនឹងប្រាក់ប្រចាំសប្តាហ៍ ២៩០,០០០ ផោន ។ ខណះកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ខ្សែបម្រើ Mesut Ozil បច្ចុប្បន្នគឺជាអ្នករកប្រាក់ឈ្នួលខ្ពស់បំផុតចំនួន ៣៥០,០០០ ផោន ដែលកាន់កាប់តំណែងលេខ ១ នេះជាមួយខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹបបីសាចក្រហម Manchester United ដែលមានប្រាក់ឈ្នួលស្មើរគ្នា ។

    Image result for Higuain

    ប្រសិនបើក្រុមរបស់លោក Maurizio Sarri សម្រេចចិត្តចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid ជាអចិន្ត្រៃនៅខែមិថុនាខាងមុខ នោះពួកគេនឹងត្រូវចំណាយលុយអស់ប្រមាណ ៣៥ លានផោនដើម្បីទិញផ្ដាច់ Gonzalo Higuaín  ពីក្លឹបសេះបង្កង់ Juventus ៕

    ដោយ៖តារា

    ប្រភព :
    Dailystar
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី