​លោក Sarri ថា កីឡាកររ Chelsea ខ្សោយខាងបញ្ញាស្មារតីមិនគួរលេងនៅកម្រិតកំពូលទេ

6704

លោក Maurizio Sarri បានរិះគន់ដល់កីឡាកររបស់ក្លិប Chelsea ក្រោយពីពួកគេបានចាញ់ក្រុម Arsenal ក្នុងលទ្ធផល ២-០ ដោយបញ្ជាក់ថាពួកគេទាំងអស់ពិបាកក្នុងការលើកទឹកចិត្ត ។

Image result for Maurizio Sarri

ក្រុមតោខៀវ Chelsea បានបង្ហាញទម្រង់លេងមិនសូវបានល្អនោះទេនៅលើទឹកដី Emirates ដែលបានបណ្តោយឱ្យមានការស៊ុតជាច្រើនដង មុនពេលខ្សែប្រយុទ្ធឈួរមុខរបស់ Arsenal កីឡាករ Alexandre Lacazette ស៊ុតនាំមុខនៅនាទី ១៤ ។ ហើយក្រុមរបស់លោក Unai Emery នៅតែបន្តស៊ុតនឹងដាក់សម្ពាធមុនពេលគ្រាប់ទី ២ រកបានដោយការតែតមួយក្បាលរបស់ខ្សែការពារ Laurent Koscielny ហើយពីគ្រាប់នេះរក្សារហូតដល់ចប់ការប្រកួតដោយ Chelsea មិនអាចតបតវិញបានសូម្បីតែមួយគ្រាប់ ។

Related image

លោក Sarri ដែលជាគ្រូបង្វឹករបស់ Chelsea ក៏បានរិៈគន់ទៅលើកូនក្រុមរបស់លោកដោយបានប្រាប់សារព័ត៌មានថា៖ ” ខ្ញុំត្រូវនិយាយថា ខ្ញុំខឹងខ្លាំងណាស់ព្រោះការបរាជ័យនេះគឺមិនល្អទេ ។ ពួកគេមានការប្តេជ្ញាចិត្តច្រើនជាងយើង ហើយខ្ញុំមិនអាចទទួលយកបានទេ ។ វាគឺស្រដៀងគ្នាទៅនឹង Spurs ខ្ញុំបាននិយាយទៅកាន់កីឡាករ ហើយខ្ញុំគិតថាវាត្រូវបានគេដោះស្រាយ ” ។

Image result for Maurizio Sarri

អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបានបន្តទៀតថា៖ ” ខ្ញុំចង់និយាយអំពីកលល្បិច ប៉ុន្តែវាហាក់បីដូចជាក្រុមកីឡាករទាំងនេះមានការលំបាកក្នុងការលើកទឹកចិត្ត ។ ខ្ញុំគិតថានៅពេលដែលអ្នកឃើញការប្រកួតប្រភេទនេះដែលក្រុមមួយត្រូវបានកំណត់បន្ថែមនោះ អ្នកមិនអាចនិយាយអំពីកលល្បិចបានទេ ។ កម្រិតនៃការប្តេជ្ញាចិត្តរបស់ពួកគេគឺល្អប្រសើរជាងយើងនៅក្នុងការប្រកួត ” ។

Image result for Chelsea vs arsenal

បច្ចុប្បន្នក្រុមរបស់លោក Maurizio Sarri នៅតែឈរនៅលេខរៀងទី ៤ ដែលជាតំបន់មានកៅអីលេងនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយ ដោយមាន ៤៧ ពិន្ទុលើសក្រុមកាំភ្លើងធំ Arsenal របស់លោក Unai Emery ដែលកំពុងឈរនៅចំណារ់ថ្នាក់លេខ ៥ ដែលមាន ៤៤ ពិន្ទុ នៅក្នុងតារាក្របខ័ណ្ឌ Premier League រដូវកាល ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី