Man City ជាក្រុមដំបូងគេនៅទ្វីបអឺរ៉ុបដែលអាចស៊ុតបញ្ចូលទីបានលើស ១០០ គ្រាប់នៅរដូវកាលនេះ

6926

ក្លឹប Manchester City ប្រហែលជាមិនមែនជាក្រុមឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះទេ ប៉ុន្តែគ្មានក្រុមណាអាចបញ្ឈប់ពួកគេបានឡើយក្នុងស៊ុតបញ្ចូលទីទៅលើគូរប្រកួតប្រជែងរបស់ពួកគេជាច្រើនគ្រាប់ ។

Image result for Manchester City

ជាការពិតនៅក្នុងការប្រកួតតង់ទី ១ ខ្សែការពារ Danilo ជាអ្នកស៊ុតមួយគ្រាប់នៅលើក្រុម Huddersfield Town កាលពីយប់ម្សិលមិញ ហើយពួកគេបានក្លាយជាក្រុមទី ១ នៅក្នុងទ្វីបអឺរ៉ុបដែលបានឈានដល់កម្រិតនៃការស៊ុតបញ្ចូលទីចំនួន ១០០ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ។

Image result for Manchester City

គ្រាប់បាល់ចំនួន ១០០ គ្រាប់របស់ក្រុមមេឃខៀវ Manchester City គឺជាក្រុមដំបូងគេនៅក្នុងលីកកំពូលអឺរ៉ុបទាំង ៥ ក្នុងការរកគ្រាប់បាល់បានលើស ១០០ គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដែលមិនទាន់មានក្រុមណាអាចធ្វើបាននៅឡើយ ។

Related image

ក្រុមរបស់លោក Pep Guardiola នៅតែបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅឆ្នាំ ២០១៩ នេះជាពិសេសការប្រកួតទល់នឹងក្រុម Rotherham ដែលពេលនោះពួកគេស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់ និងបន្តការស៊ុតបញ្ចូលទីបានចំនួន ៩ គ្រាប់ទល់នឹងក្រុម Burton Albion នៅក្នុងពានរង្វាន់ Carabao Cup ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី