កំពុងតែល្អផង!!! Dembele បានទទួលរងរបួសដ៏គួរឱ្យបារម្ភមួយក្នុងជំនួបទល់នឹង Leganes

6038

ក្លឹប FC Barcelona បានទទួលនូវព័ត៌មានដ៏អាក្រក់មួយក្នុងអំឡុងពេលជំនួបជាមួយនឹងក្រុម Leganes កាលពីយប់ថ្ងៃអាទិត្យដែលកីឡាករកំពុងឡើងជើង Ousmane Dembele ត្រូវបានទទួលរងរបួស ។

Image result for Ousmane Dembele

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២១ ឆ្នាំ Ousmane Dembele ដែលធ្លាប់មានបញ្ហារបួសជាច្រើនលើកជាច្រើនសារកាលពីរដូវកាលមុនដែលបណ្ដាលឲ្យរូបគេមិនសូវបានបង្ហាញខ្លួននៅលើទីលាន ខណះកាលព្រឹកយប់មិញអតីតកីឡាករវ័យក្មេងរបស់ក្លឹប Borussia Dortmund រូបនេះបានទទួលរងរបួសសារជាថ្មីដែលធ្វើឲ្យក្រុមអ្នកមានបុណ្យ Barcelona បារម្ភយ៉ាងខ្លាំង ។

Image result for Ousmane Dembele

Dembele ត្រូវបានគេដឹងថាបានទទួលរងរបួសឆ្នែកកជើងខាងឆ្វេងរបស់គាត់ ខណះបញ្ហារបួសនេះនឹងត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តបន្ថែមទៀតដើម្បីកំណត់ពីទំហំនៃរបួសរបសគេ ។

Related image

ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះពិតជាបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់លោក Ernesto Valverde ក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយមុនពេលត្រូវបានប្ដូរចេញពីទីលានក្នុងជំនួបទល់នឹងក្រុម Leganes គាត់បានបំបែកកំណត់ត្រាមួយសម្រាប់ការបណ្តើរបាល់ដែលទទួលបានជោគជ័យនៅក្នុងការប្រកួតក្របខ័ណ្ឌ LaLiga Santander នៅរដូវកាលនេះចំនួន ១១ ដង ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី