
ក្លឹប Muangthong United បានវិលមកមករកភាពជោគជ័យវិញហើយនៅក្នុងការប្រកួតលីគកំពូលរបស់ថៃ ដោយបានយកឈ្នះ Air Force ក្នុងលទ្ធផល ១-០ ក្នុងទឹកដី Thupatemi កាលពីថ្ងៃសុក្រ។
Jaja Coelho បានក្លាយជាវីរៈបុរសក្នុងការប្រកួតនោះដោយសារមួយគ្រាប់មាសរបស់គាត់នៅនាទីទី២៩ ដែលជួយឲ្យ Muangthong United ទទួលជ័យជម្នះ ដោយការតែតបាល់បញ្ចូលទីពីសំណាក់ការទាត់កាត់ចូលរបស់ Peerapat Notchaiya ។
ជ័យជម្នះលើកនេះធ្វើឲ្យ Muangthong មានពិន្ទុស្មើ Port រីឯ Sukhothai និង Buriram United ស្ថិតនៅលើកំពូលតារាង ខណៈដែលក្រុមបីនេះនឹងមានការប្រកួតរៀងៗខ្លួននៅចុងសប្តាហ៍នេះ។
ដោយ៖ តារា
រូបភាព៖ Muangthong United FC.