លោក Emery នៅតែទន្ទិញមិនដាច់ពីមាត់ថា​ Ozil គឺជាផ្នែកមួយនៃផែនការរបស់ Arsenal

19765
  • លោក Unai Emery អ្នកចាត់ការទូទៅរបស់ Arsenal បានបញ្ជាក់ថា Mesut Ozil គឺជាផ្នែកមួយនៃគម្រោងរបស់គាត់ បើទោះបីជាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះនៅតែជាកីឡាករបម្រុងក្នុងការទទួលជ័យជម្នះ ២-០ លើក្រុមតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ក៏ដោយ ។

    Related image

    កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានលេងត្រឹមតែ ១៥៥ នាទីប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីការប្រកួតស្មើ ១-១ ជាមួយក្រុម Wolves កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ហើយ Ozil  ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លិបជាច្រើននៅតំបន់អឺរ៉ុប ។

    Image result for Unai Emery with Mesut Ozil

    លោក Unai Emery ក៏បានទទួលរងនូវកំហឹងពីអតីតកីឡាករមួយចំនួនរបស់ក្លឹបកាំភ្លើងធំ Arsenal ដូចជាលោក Emmanuel Petit និងលោក Paul Marriner ដែលអ្នកពីរក៏បានរិះគន់ទៅលើមិត្តរួមការងាររបស់ Ozil និងការប្តេជ្ញាចិត្តរបស់ក្រុមផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយលោក Emery បានទទូចថា Ozil អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតបន្ទាប់របស់ក្លឹប ។

    Image result for Mesut Ozil

    លោក Emery បាននិយាយថា៖ ” គាត់ ( Ozil ) នៅថ្ងៃសៅរ៍មិនអីទេក្នុងការលេង ប៉ុន្តែយើងបានសម្រេចចិត្តមិនឲ្យគាត់លេង ។ ខ្ញុំបាននិយាយជាមួយគាត់ ហើយខ្ញុំចង់ឱ្យគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃនេះ សម្រាប់ការប្រកួតបន្ទាប់ដូចជាកីឡាករទាំងអស់នៅក្នុងក្រុម​ ” ។

    Image result for Mesut Ozil

    អតីតគ្រូបង្វឹក PSG រូបនេះបានបន្ថែមថា៖ ” ការប្រកួតទល់នឹង Chelsea ខ្ញុំមានទំនុកចិត្តលើគាត់ ប្រសិនបើគាត់លេងខ្ញុំគិតថាគាត់អាចធ្វើបានដូចអ្វីដែលយើងចង់បាន ហើយការប្រកួតបន្ទាប់យើងនឹងត្រូវការកីឡាករគ្រប់រូបនិងគុណភាពរបស់គាត់ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី