ទោះស៊ុតស្ទើរគ្រប់ការប្រកួតក្ដី Lionel Messi បានអង្គុយនៅកៅអីបម្រុងចំនួន ៣ លើកហើយនៅរដូវកាលនេះ

6223

លោក Ernesto Valverde បានធ្វើការគិតគូរយ៉ាងដិតដល់ដោយសម្រេចចិត្តឲ្យ Lionel Messi សម្រាក ខណៈដែលក្រុម Barcelona បានទទួលជ័យជម្នះលើក្រុម Leganes ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីរាត្រីថ្ងៃអាទិត្យ ។

Image result for Ernesto Valverde

បើទោះបីជាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំស៊ុតចូលទីស្ទើរគ្រប់ការប្រកួតក៏ដោយ ប៉ុន្តែឥឡូវនេះវាជាលើកទី ៣ ហើយដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះមិនបានចាប់ផ្ដើមក្នុងនាមជាកីឡាករជម្រើសដំបូងនៅរដូវកាលនេះ ។

Image result for Lionel Messi

បន្ទាប់ពីក្រុមអ្នកមានបុណ្យ FC Barcelona ខិតខំយ៉ាងខ្លាំងក្នុងការប្រជែងដណ្ដើមពានរង្វាន់ទាំងក្របខ័ណ្ឌ La Liga និងពានរង្វាន់ Copa del Rey ដើម្បីវ៉ាឲ្យដាច់ក្រុមដ៏ទៃ ដោយត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រធានក្រុមរូបនេះ ទើបគ្រូបង្វឹកលោក Valverde បានសម្រេចចិត្តថា Lionel Messi គួរតែសម្រាកខ្លះហើយ ។

Related image

ខណះបច្ចុប្បន្នក្រុមរបស់ Lionel Messi ក្លឹប FC Barcelona នៅតែបង្ហាញទម្រង់លេងល្អនឹងបន្តឈរនៅកំពូលតារាងដោយបានវ៉ាដាច់ក្រុមលេខ ២ ក្លឹប Atletico Madrid រហូតដល់ ៥ ពិន្ទុ និងដាច់ក្រុមដែលជាគូរសត្រូវធំបំផុតក្លឹប Real Madrid រហូតដល់ ១០ ពិន្ទុ ខណះក្រុមរបស់លោក Santiago Solari កំពុងឈរនៅលេខរៀងទី ៣ នៃតារាក្របខ័ណ្ឌ La Liga នារដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី