ស្ងាត់ៗ!! គ្រូដែលជួយអាល្លឺម៉ង់ឈ្នះ World Cup ២០១៤ អាចនឹងមកដឹកនាំ Real នៅរដូវកាលក្រោយ

11070
  • អតីតកីឡាកររបស់ក្លឹប Real Madrid លោក Bernd Schuster បាននិយាយថាគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low នឹងមកដឹកនាំក្រុមយក្សរបស់អេស្ប៉ាញមួយនេះនៅរដូវក្តៅ ។

    Related image

    ទោះបីជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ថ្មីៗនេះទើបតែតែងតាំងលោក Santiago Solari ជាគ្រូបង្វឹកលើកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ក៏ដោយក៏មានរបាយការណ៍ថាពួកគេកំពុងតែស្វែងរកគ្រូបង្វឹកដែលមានបទពិសោធន៍ច្រើនជាងនេះដើម្បីមកជំនួសគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនៅរដូវក្តៅ ។

    Related image

    លោក Jose Mourinho ដែលត្រូវបានបណ្តេញចេញពីក្លឹប Manchester United កាលពីខែធ្នូត្រូវបានទាក់ទងជាមួយនឹងការវិលត្រលប់ទៅកាន់ទឹកដី Santiago Bernabeu វិញផងដែរ ខណៈដែលពួកគេក៏ចាប់អារម្មណ៍ទៅលើគ្រូបង្វឹកឆ្នើមលោក Mauricio Pochettino របស់ក្លឹប Tottenham Hotspur ដើម្បីនាំយកមកកាន់ទីក្រុងម៉ាឌ្រីដផងដែរ ។

    Image result for Santiago Solari

    ប៉ុន្តែលោក Schuster ដែលជាអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ខាងលិចដែលបានចំណាយពេល ២ ឆ្នាំនៅក្នុងក្លិប Real Madrid បាននិយាយថាបុរសដែលជួយឲ្យអាល្លឺម៉ងឈ្នះពាន FIFA World Cup កាលពីឆ្នាំ ២០១៤ លោក​ Joachim Low នឹងក្លាយជាការតែងតាំងដ៏ល្អបំផុត ។

    Related image

    លោក Schuster បានប្រាប់ការសែត Die Welt ថា៖ ” ខ្ញុំបាននិយាយជាមួយប្រធានក្លឹបលោក Florentino Perez នៅក្នុងព្រឹត្ដិការណ៍កិត្តិយសមួយ ហើយខ្ញុំបាននិយាយយ៉ាងច្បាស់ថាគឺ Low ។ (​ Perez​ ) សម្លឹងមើលខ្ញុំដោយចម្លែក ដូចជាខ្ញុំបានធ្វើឱ្យគាត់ភ្ញាក់ផ្អើលណាស់ ។ បុរសអាឡឺម៉ង់រូបនេះត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកដែលមានកេរ្តិ៍ឈ្មោះល្បីណាស់ ហើយខ្ញុំពិតជាមិនមានការភ្ញាក់ផ្អើលនោះទេ ប្រសិនបើ Real ព្យាយាមជួលលោក Low នៅរដូវក្តៅខាងមុខនេះ ” ។

    Related image

    លោក Santiago Solari បានទទួលបន្ទុកជាគ្រូបង្វឹកចាប់តាំងពីលោក Julen Lopetegui ត្រូវបានបណ្តេញចេញកាលពីខែតុលា បន្ទាប់ពីការចាប់ផ្តើមមិនល្អក្នុងរដូវកាលដំបូងរបស់លោកក្នុងជាអ្នកមកជំនួសតំណែងរបស់លោក Zinedine Zidane ។ លោក Solari ត្រូវបានគេផ្តល់ឱ្យការងារដំបូងជាគ្រូបណ្តោះអាសន្ន ប៉ុន្តែពីរសប្តាហ៍ក្រោយមកត្រូវបានក្លឹប Real Madrid តែងតាំងជាគ្រូបង្វឹកពេញសិទ្ធតែម្ដង ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី