Tampines Rovers អាចជាក្រុមមួយដែលធ្វើឱ្យ ណាហ្គាវើល ឈឺក្បាលនៅក្នុងពាន AFC CUP

25575
  • ក្រុម Tampines Rovers ជាក្រុមប្រកបដោយគ្រោះថ្នាក់មួយសម្រាប់ក្លឹបណាហ្គាវើលដ៍ នៅពាន AFC Cup ក្នុងពូល F ។ Tampines Rovers បានមកលេងនៅព្រឹត្តិការណ៍ AFC Cup ក្នុងនាមជាក្រុម លេខ ៤ នៅក្របខ័ណ្ឌ S-League ព្រោះជាគោលការណ៍ក្លិបបរទេសលេងនៅប្រទេសសិង្ហបុរី ដែលឈ្នះពានលីគ ឬឈ្នះ Singapore Cup ឬមានចំណាត់ថ្នាក់ល្អ ជាងមិនអាចលេងនៅពានរង្វាន់របស់របស់ AFC បានទេ ។​

    Related image

    ក្រុម Albirex Niigata ជាក្រុមមានម្ចាស់ជាជនជាតិជប៉ុនដែលបានឈ្នះជើងឯក S-League ហើយក្រុមនេះឈ្នះ Singapore Cup ទៀតផង ( មិនអាចលេងនៅ ពាន AFC Cup បានទេ ) ។ ដូច្នេះក្រុម Home United ដែលស្ថិតនៅលេខ ២ អាចលេងជម្រុះក្របខ័ណ្ឌ AFC Champions League ឬ AFC Cup ។ ចំណែកឯក្រុម DPMM ដែលជាក្រុមមកពីប្រទេសប្រ៊ុយណេស្ថិតនៅលេខ ៣ ក្នុងតារាងនិងជាជើងឯករង Singapore Cup ឆ្នាំនោះក៏មិនអាចលេងនៅព្រឹត្តិការណ៍ AFC Cup បានដែរ ( ជាក្រុមបរទេសមិនមែនក្រុមនៅសិង្ហបុរី ) ។

    Image result for nagaworld fc

    Tampines Rovers មានបទពិសោធន៍ខ្លាំងនៅ S-League របស់សិង្ហបុរីដោយឈ្នះពាន ៥ ដង និងឈ្នះពាន Singapore Cup ៣ ដង ។ កម្រិតលេងនៅព្រឹត្តិការណ៍ AFC Cup គឺហាក់លើណាហ្គាវើលដ៍ហើយបើនិយាយអំពីក្រុមវិញត្រូវបង្កើតឡើងតាំងពីឆ្នាំ ១៩៤៥ ។ បើនិយាយអំពីបទពិសោធន៍វិញក្រុមរបស់សិង្ហបុរីមួយនេះលេងនៅព្រឹត្តិការណ៍ AFC Cup រហូតដល់ ៩ ដង ហើយឆ្នាំដែលធ្វើបានល្អជាងគេនៅឆ្នាំ ២០០៥ ឆ្នាំ ២០០៦ ឆ្នាំ ២០០៧ ដែលឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ។ ចំណែកការប្រកួតពានរង្វាន់ AFC Cup លើកចុងក្រោយនៅឆ្នាំ ២០១៨ បានត្រឹមវគ្គចែកពូលប៉ុណ្ណោះ ។

    រីឯវគ្គជម្រុះបឋមជុំទី ២ នៅក្នុងក្របខ័ណ្ឌ AFC Champions League របស់ក្រុម Tampines Rovers មិនដែលជាប់ទៅវគ្គចែកពូលទេ ។ ក្រុម Tampines Rovers ទៅសួរសុខទុក្ខក្រុម Hanoi FC នៅថ្ងៃទី 26 មុនទទួលក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើលដ៍ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ នេះ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី