លោកព្រះ Zlatan ៖ ឥឡូវនេះ Pogba រីកចម្រើនខ្លាំងនៅពេលគ្មានវត្តមានលោក Jose នៅ Man Utd

7555

Zlatan Ibrahimovic មានអារម្មណ៍ថា Paul Pogba កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅឯក្លឹប Manchester United ដោយសារតែគ្មានវត្តមានលោក Jose Mourinho ។

Image result for Zlatan Ibrahimovic with Jose Mourinho

របាយការណ៍នៃជម្លុះរវាងគ្រូបង្វឹក Jose Mourinho និងខ្សែបម្រើកណ្តាល Paul Pogba បានផ្តល់នូវបរិបទដែលមិនពេញចិត្តលេងនៅទឹកដី Old Trafford ក្នុងកំឡុងពេលប៉ុន្មានខែដំបូងនៃរដូវកាល ២០១៨/២០១៩ នេះ ។ បន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹក Pogba បានកើតកូនចិត្តចង់ចាកចេញពី Manchester United ជាលើកទីពីរ ហើយក៏មានពាក្យចរចារជាច្រើនបានផ្ទុះឡើងទាក់ទងនឹងការផ្ទេរ ខណប្រសិនបើតារាឆ្នើមសញ្ជាតិបារាំងរូបនេះសម្រេចចាកចេញពីកីឡដ្ឋាន Old Trafford ពិតមែនតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ១១៤ លានដុល្លារ ។

Image result for Zlatan Ibrahimovic with Paul Pogba

ទោះជាយ៉ាងណាក៏ដោយលោក Mourinho ត្រូវបានក្លឹបបណ្ដេញចេញពីតំណែងកាលពីខែ ធ្នូ កន្លងទៅនេះ ខណៈក្លឹបបានសម្រេចចិត្តនាំយកអតីតកីឡាកររបស់ខ្លួនគឺលោក Ole Gunnar Solskjaer មកធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ន ។ ការទទួលជ័យជម្នះចំនួន ៧ ប្រកួតជាប់ៗគ្នានេះត្រូវបានធានាកៅអីរបស់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះដើម្បីក្លាយជាអ្នកចាត់ការពេញសិទ្ធ ខណះខ្សែបម្រើ Pogba បានស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៤ លើកផងដែរ ។

Image result for Mourinho with Paul Pogba

អតីតមិត្តរួមក្រុម​របស់ Pogba គឺកីឡាករ Zlatan Ibrahimovic មិនមានការភ្ញាក់ផ្អើលទេដែលឃើញកីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រឡប់មកបង្ហាញទម្រង់លេងដ៏ល្អវិញ ដោយប្រាប់ទៅ ESPN FC ថា៖ ” មានកីឡាករទាំងនេះដែលចាំបាច់ត្រូវមានសេរីភាព ពួកគេត្រូវមានសេរីភាពក្នុងការធ្វើអ្វីដែលពួកគេអាចធ្វើបានក្រោមការដឹកនាំរបស់គ្រូបង្វឹក ។ ជាក់ស្តែងគាត់មានយុទ្ធសាស្រ្តរបស់គាត់ គាត់មាននៅទីនោះ ប៉ុន្តែកីឡាករមួយចំនួនដែលពួកគេមានកម្រិតលើសពីនេះ ហើយអ្នកត្រូវតែអនុញ្ញាតឱ្យពួកគេមានសេរីភាព ហើយខ្ញុំគិតថា Paul គឺជាម្នាក់ក្នុងចំណោមពួកគេ ” ។

Image result for Paul Pogba

អតីតកីឡាកររបស់​ PSG រូបនេះបន្តទៀតថា៖ ” Paul មិនមានទំនុកចិត្តចំពោះគ្រូបង្វឹក ( លោក Mourinho ) ទេ ហើយគ្រូបង្វឹកក៏មិនមានទំនុកចិត្តចំពោះលោក Paul ដែរ ។ វាជាការលំបាកណាស់ក្នុងការលេងជាកីឡាករ បើអ្នកមិនមានទំនុកចិត្តពីគ្រូបង្វឹក ហើយអ្នកមិនមានថាមពលនោះទេ​ ហើយ Jose មានអារម្មណ៍ដូច Paul ដែរ ។ រឿងទាំងនេះបានកើតឡើង ហើយនោះគឺជាផ្នែកនៃការប្រកួតផងដែរ ។ ខ្ញុំចង់និយាយថាមិនមែនគ្រប់គ្នាអាចទៅជាមួយគ្នា ហើយធ្វើបានល្អជាមួយគ្នាទេ ។ ខ្ញុំមានអារម្មណ៍ថាអ្នកមកដល់ពេលមួយដែលវាត្រូវបានរារាំងខ្លាំងហើយមួយទៅឬមួយទៀតទៅ ។ នៅពេលនេះគ្រូបង្វឹកបានចាកចេញ ហើយ Paul គឺមានសេរីភាពច្រើននៅពេលឥឡូវនេះ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី