ផ្លូវការ!!! តារាវ័យក្មេង McTominay បានបន្តកិច្ចសន្យាថ្មី ២ ឆ្នាំទៀតជាមួយ Man Utd ដោយក្ដីរីករាយ

6186

កីឡាករ Scott McTominay ដែលជាតារាវ័យក្មេងរបស់ក្លឹបបីសាចក្រហម Manchester United បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំដើម្បីរក្សាគាត់នៅ Old Trafford រហូតដល់ឆ្នាំ ២០២៣ ។

Image result for Scott McTominay

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៨ លើកប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករានេះ ខណៈដែលក្រុម Celtic បានចាប់អារម្មណ៍លើតារាវ័យរូបនេះយ៉ាងខ្លាំង ។

Image result for Scott McTominay

ប៉ុន្តែដោយតែទើបឡើងមកលេងនៅក្នុងឈុតធំជាលើកដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho កាលពីរដូវកាលមុន ទើបធ្វើឲ្យខ្សែបម្រើសញ្ជាតិ ស្កុតឡេន រូបនេះចង់បន្តការអភិវឌ្ឍរបស់គាត់ជាមួយនឹងបិសាចក្រហម Manchester United បន្តទៀត ។

Related image

McTominay បាននិយាយថា៖ ” ក្រុម Manchester United បានក្លាយជាជីវិតរបស់ខ្ញុំតាំងពីអាយុ ៥ ឆ្នាំមកម្ល៉េះ ហើយការលេងឱ្យក្លិបដែលខ្ញុំតែងតែគាំទ្រគឺជាអ្វីដែលខ្ញុំចង់ធ្វើ ។ ខ្ញុំនៅក្មេងហើយខ្ញុំកំពុងរៀនគ្រប់ពេលពីអ្នកគ្រប់គ្រង គ្រូបង្វឹក និងពីកីឡាករលំដាប់ថ្នាក់ពិភពលោកនៅក្នុងក្រុម ។ ខ្ញុំមិនអាចរង់ចាំបន្តទៀតទេ ការរីកចម្រើនរបស់ខ្ញុំនៅក្លិបអស្ចារ្យនេះ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី