តារាជើងស៊ុតរបស់ PSG កីឡាករ Cavani កំពុងពិចារណាចូលនិវត្តន៍ពីជម្រើសជាតិអ៊ុយរូហ្កាយ

9072

ខ្សែប្រយុទ្ធ Edinson Cavani អាចនឹងពិចារណាបញ្ចប់អាជីពជាកីឡាករជម្រើសជាតិអ៊ុយរូហ្កាយ ក្រោយចប់កុងត្រាជាមួយក្លឹប Paris Saint-Germain នៅចុងរដូវកាលក្រោយ ។

Image result for edinson cavani uruguay

កីឡាករ Edinson Cavani បានផ្ទេរពីក្លឹប Napoli បានមកក្លឹប PSG កាលពីឆ្នាំ ២០១៣ និងបានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំលីគកំពូលបារាំងគិតត្រឹមពេលនេះ ។ កីឡាកររូបនេះនឹងឈានចូលវ័យ ៣២ ឆ្នាំនៅខែកុម្ភៈ ហើយនៅដើមសប្ដាហ៍មុនគេទើបតែបានបង្ហើបប្រាប់ថាគេអាចនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងរយៈពេល ១៨ ខែក្រោយ ។

Related image

Cavani បានបង្ហើបប្រាប់កាលពីថ្ងៃសៅរ៍ថា៖ ” ខ្ញុំមិននិយាយអ្វីច្រើនទេសម្រាប់ខ្ញុំ ខ្ញុំគិតថាក្នុងវិស័យកីឡាបាល់ទាត់អ្វីៗអាចប្រែប្រួល។ ដូចដែលខ្ញុំធ្លាប់និយាយច្រើនដងហើយការសម្រេចចិត្តមិនមែននៅលើតែកីឡាករនោះទេ ។ ពេលដែលខ្ញុំនិយាយអំពីកុងត្រារបស់ខ្ញុំ ខ្ញុំត្រូវលេងឱ្យក្លឹប PSG ដល់ឆ្នាំ ២០២០ ។ ខ្ញុំចង់លេងរហូតដល់ចប់កុងត្រា ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ពីនោះទៀតនោះទេ ។ អ្នកអាចនិយាយអំពីអំឡុងពេលដោះដូរកីឡាករនេះជារឿងធម្មតាទេ ប៉ុន្តែខ្ញុំមានកុងត្រាហើយខ្ញុំនឹងគោរពកុងត្រារបស់ខ្ញុំ ” ។

Related image

នៅពេលដែលសារព័ត៌មាន RMC Sport សួរអំពីការលទ្ធភាពបញ្ចប់អាជីពជាកីឡាករជម្រើសជាតិអ៊ុយរូហ្កាយ Cavani បាននិយាយថា៖ ” ខ្ញុំមិនដឹងថាខ្ញុំនឹងវិលត្រឡប់ទៅលេងក្នុងក្រុមជម្រើសជាតិវិញក្រោយពេលចប់កុងត្រាឬយ៉ាងណានោះទេ ។ ខ្ញុំក៏បានគិតអំពីរឿងនេះដែរ ។ ខ្ញុំមានអាយុជិត ៣២ ឆ្នាំហើយ ខ្ញុំក៏គិតដល់ការវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារវិញដែរ ” ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី