ផ្លូវការ!!! Barcelona ខ្ចីជើងកីឡាករ Boateng កន្លះរដូវកាល រួចនឹងទិញផ្ដាច់នៅរដូវកាលក្រោយ

9960
  • ក្លឹប FC Barcelona បានបញ្ជាក់អំពីការចុះហត្ថលេខាដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃការនាំយកខ្សែបម្រើជើងចាស់ Kevin-Prince Boateng ពីក្លឹប Sassuolo ដែលនៅក្របខ័ណ្ឌ Serie A ។

    Image result for kevin prince boateng to barcelona

    បើតាមការចុះផ្សាយរបស់វិបសាយកីឡារដ៏ល្បី Goal បានឲ្យដឹងថាកាលពីថ្ងៃចន្ទខ្សែបម្រើប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់និងហ្គាណាវ័យ ៣១ ឆ្នាំរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីត្រូវចាកចេញពីក្របខ័ណ្ឌ Serie A ដែលគាត់នឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកនៅក្របខ័ណ្ឌ La Liga ក្លឹប Barcelona នៅរដូវក្តៅនេះជាផ្លូវការ ខណះរូបគេត្រូវបានក្រុមអ្នកមានបុណ្យខ្ចីជើងរហូតដល់ចប់រដូវកាលនេះ មុនពេលចុះហត្ថលេខាជាជាអចិន្ត្រៃយ៍នៅរដូវកាលក្រោយ ។

    Image result for kevin prince boateng to barcelona

    ការផ្ទេរលក្ខខ័ណ្ឌខ្ចីជើងនេះរួមបញ្ចូលទាំងជម្រើសក្នុងការទិញផ្ដាច់ក្នុងតម្លៃ ៨ លានអឺរ៉ូ  ដែលស្មើរនឹង ៩ លានដុល្លារ ផងដែរ ខណៈដែលក្រុមអ្នកមានបុណ្យ FC Barcalona នឹងត្រូវចំណាយលុយចំនួន ២ លានអឺរ៉ូសម្រាប់ Boateng ដើម្បីផ្តល់ឱ្យពួកគេនូវរដូវកាលដែលនៅសល់ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី