Arsenal និង Real Madrid ខិតជិតឈានដល់កិច្ចព្រមព្រៀងខ្ចីជើង James Rodriguez ហើយ

34898
  • ក្លឹបកាំភ្លើងធំ Arsenal ខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបអធិរាជស Real Madrid ទាក់ទងជាមួយនឹងការខ្ចីជើងកីឡាករ James Rodriguez ។

    Related image

    ខ្សែបម្រើសញ្ជាតិកូឡុំប៊ីវ័យ ២៧ ឆ្នាំរូបនេះនឹងត្រលប់ទៅលេងនៅប្រទេសអេស្ប៉ាញនៅចុងបញ្ចប់នៃរដូវកាលនេះវិញ បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich ដែលក្លឹបយក្សរបស់អាល្លឺម៉ង់មួយនេះដូចជាមិនចាប់អារម្មណ៍ចុះហត្ថលេខាជាអចិន្ត្រៃយ៍ជាមួយខ្សែបម្រើរូបនេះនៅចុងរដូវកាលក្រោយនេះឡើយ ។

    Image result for James Rodriguez

    ខណះក្លិប Real Madrid មានបំណងចង់ប្រើខ្សែបម្រើរូបនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិដាណឺម៉ាក់ Christian Eriksen ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈដែលកីឡាកររូបនេះក៏មានបំណងចង់ត្រឡប់ទៅលេងនៅ Real Madrid ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី