ក្លឹបភ្នំពេញក្រោន នឹងត្រូវប្រកួតមិត្តភាពលក្ខណះអន្តរជាតិជាមួយក្លឹប Buriram ជាលើកទីពីរ

27169
  • ក្លឹបភ្នំពេញក្រោនបន្តដំណើរទៅកាន់ខេត្តបូរីរ៉ាមដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមលំដាប់កំពូលរបស់ប្រទេសថៃប្រចាំភាគភាគឦសានគឺក្លឹប Buriram United ផ្ទាល់តែម្តងដែលនឹងធ្វើការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខាងមុខនេះ ។

    ការប្រកួតរវាងក្រុមទាំងពីរគឺត្រូវធ្វើឡើងនៅកីឡដ្ឋាន Khao Kradong នាវេលាម៉ោង ៣:៣០ រសៀល ខណៈពេលដែលកីឡដ្ឋាន Chang  Arena របស់ក្លឹប Buriram United ផ្ទាល់កំពុងតែជួសជុលនិងកែលម្អរថ្មី​ ។

    យ៉ាងណាក៏ដោយតាមការគ្រោងទុករបស់ក្រុមទាំងពីរនឹងត្រៀមដាក់កីឡាករថ្មីៗនិងយុវជនចូលលេងឱ្យបានច្រើន បន្ទាប់ពីក្រុមម្ចាស់ផ្ទះក្រុម Buriram United ទើបតែប្រកួតមិត្តភាពជាមួយក្រុម Kedah FC របស់ម៉ាឡេស៊ីកាលពីថ្ងៃទី ២០ នៅខេត្តក្រាប៊ី ដែលស្ថិតនៅក្បែរព្រំប្រទល់របស់ប្រទេសម៉ាឡេស៊ី ស្របពេលដែលក្រុមភ្នំពេញក្រោនទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់ Leo Pre-Season Cup ២០១៩ និងការប្រកួតមិត្តភាពកាលពីម្សិលមិញ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី