លោក Allegri ចេញមុខការពារសំណប់ចិត្តរបស់គាត់ បន្ទាប់ពី Ronaldo ស៊ុតប៉េណង់ទីអត់ចូល

9997

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានចេញមុខមកការពារកូនក្រុមសំណប់ចិត្តរបស់លោកគឺកីឡាករ Cristiano Ronaldo ក្នុងកាស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ប៉ុន្តែលោកគិតថាខ្សែប្រយុទ្ធរូបនេះត្រូវបានគេបង្ខំប្រញាប់ប្រញាល់ពេកក្នុងការបំពេញតួនាទីរបស់គេ ។

Image result for Massimiliano Allegri

Cristiano Ronaldo បានទទួលការទាត់បាល់ប៉េណាល់ទីនៅក្នុងតង់ទី ២ ខណៈដែលក្លឹប Juventus បានទទួលជ័យជម្នះ ៣-០ លើក្រុម Chievo ក្នុងការវិលត្រឡប់មកកាន់ការប្រកួតជើងទី ២ នៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃចន្ទ ។ កីឡាករ Douglas Costa, Emre Can និង Daniele Rugani បានរកគ្រាប់បាល់បញ្ចូលទីម្នាក់មួយគ្រាប់ ដោយធ្វើឲ្យ Juventus វ៉ាដាច់ក្រុមលេខ ២ ក្លឹប Napoli រហូតដល់ចំនួន ៩ ពិន្ទុនៃក្របខ័ណ្ឌលីគកំពូលអ៊ីតាលីនារដូវកាលនេះ ។

Image result for Massimiliano Allegri with Cristiano Ronaldo

លោក Allegri បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” ការពិន័យសំខាន់គឺអ្នកផ្សេងទៀត … វាអាចកើតឡើងក្នុងស៊ុតបាល់ប៉េណង់ទីមិនចូល ។ ​ខ្ញុំគិតថានេះជាលើកទី ១ ហើយដែល Ronaldo ខកខានបាល់ប៉េណាល់ទីក្នុងអាជីពរបស់គេ ហើយអ្វីដែលសំខាន់បំផុតនោះគឺថាក្រុមនេះបានឈ្នះការប្រកួតនៅទីបញ្ចប់ ” ។

Image result for Cristiano Ronaldo scores penalties vs Chievo

គាត់បានបន្ថែមទៀតថា៖ ” គាត់ (Ronaldo) ចង់រកគ្រាប់បាល់ ហើយនៅពាក់កណ្តាលតង់ទី ២ បច្ចេកទេសលេងបានល្អប្រសើ ។ នៅពាក់កណ្តាលតង់ទី ១ គាត់បានប្រញាប់ប្រញាលយ៉ាងខ្លាំងដើម្បីស្វែងរកគ្រាប់បំប៉ោងសំណាញ់ ។ នៅតង់ទី ២ នៃការប្រកួតនៅពេលដែលគាត់លេងបាល់ទាត់បានស្រួលគាត់មានឪកាសល្អពីរឬបីដង ” ។

Image result for Cristiano Ronaldo scores penalties vs Chievo

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ន Cristiano Ronaldo កំពុងឈរនៅកំពូលតារាងក្នុងចំណោមកីឡាករ ៣ នាក់ផ្សេងទៀតក្នុងស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាល ២០១៨/២០១៩ នេះ ដោយស៊ុតបានចំនួន ១៤ គ្រាប់ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី