U22 សិង្ហបុរី ដែលស្ថិតនៅក្នុងពូលជាមួយកម្ពុជាបានប្រកាសដកខ្លួនចេញពីការប្រកួត AFF U22

11736

អំប្បាញ់មិញនេះសហព័ន្ធបាល់ទាត់សិង្ហបុរីបានប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់យុវជនអាស៊ានអាយុក្រោម ២២ ឆ្នាំហើយនាព្រឹកថ្ងៃទី ២២ ខែមករានេះ ខណៈដែលការប្រកួតនឹងចូលមកដល់នាពាក់កណ្តាលខែកុម្ភៈ ។

គេហទំព័ររបស់ FA Singapore បានសរសេរយ៉ាងខ្លីថាគ្រូបង្វឹកលោក Fandi Ahmad ចង់ផ្តោតលើវគ្គជម្រុះ AFC U23 ឆ្នាំឆ្នាំនាខែមីនាវិញ ។ ពួកគេនឹងរវល់លើការហ្វឹកហាត់រួមទាំងយកពេលវេលានេះទៅបោះជម្រុំហ្វឹកហាត់នៅក្រៅប្រទេសផងដែរ ។

សូមរំលឹកផងដែរថា ការប្រកួតដណ្ដើមពានរង្វាន់ AFF U22 ខណះក្រុមជម្រើសជាតិសិង្ហបុរី ស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយការប្រកួតនេះនឹងត្រូវចាប់ផ្ដើមនៅពាក់កណ្ដាលខែ កុម្ភៈ ខាងមុខនេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី