Boateng ៖ ខ្ញុំសង្ឃឹមថានឹងអាចរកគ្រាប់បាល់បានពេលប៉ះ Real Madrid ក្នុងជំនួប El Clasico

15991
  • ក្លឹប FC Barcelona បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kevin-Prince Boateng ពីក្លឹប Sassuolo ហើយគាត់បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការរកគ្រាប់បាល់ពេលប៉ះជាមួយក្លឹប Real Madrid នៅក្នុងជំនួប El Clasico នៅក្នុងកីឡដ្ឋាន Estadio Santiago Bernabeu ។

    Image result for Kevin-Prince Boateng to barcelona

    កីឡាករអន្តរជាតិហ្គាណាវ័យ ៣១ ឆ្នាំរូបនេះត្រូវមកជំនួសកន្លែងកីឡាករ Munir El Haddadi ដែលទើបនឹងចាកចេញពីកីឡដ្ឋាន Camp Nou ដោយបានចុះហត្ថលេខាជាមួយក្លឹប Sevilla ក្នុងតម្លៃខ្លួនត្រឹមតែ ១ លានអឺរ៉ូប៉ុណ្ណោះ ខណៈការចាកចេញរបស់កីឡាកររូបនេះបានបន្ថែមពេលវេលាលេងច្រើនទៀតទៅឲ្យកីឡាករ Luis Suarez ទើបបណ្ដាលឲ្យក្លឹបស្វែងរកកីឡាករម្នាក់ទុកបម្រុងជំនួស ។

    Image result for Kevin-Prince Boateng to barcelona

    Kevin-Prince Boateng បាននិយាយបន្ទាប់ពីចុះហត្ថលេខានិងបង្ហាញបំណងរបស់ខ្លួនដោយបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ” Barcelona ខ្ញុំនឹងមក ហើយទោះបីជាខ្ញុំពិតជាសោកស្តាយក្នុងការចាកចេញពី Sassuolo ក៏ដោយប៉ុន្តែវាគឺជាឱកាសដ៏អស្ចារ្យមួយ ។ កុំសួរខ្ញុំអំពីក្លិប Real Madrid ខ្ញុំគ្រាន់តែចង់ផ្តោតលើក្លឹប Barcelona ហើយខ្ញុំសង្ឃឹមថានឹងរកគ្រាប់បាល់បាននៅឯ Bernabeu ក្នុងជំនួប Clasico ” ។

    Image result for Kevin-Prince Boateng to barcelona

    Kevin-Prince Boateng ត្រូវបានក្រុមអ្នកមានបុណ្យ FC Barcelona បញ្ចប់ការខ្ចីជើងរូបគេពីក្លឹប Sassuolo ​នៅក្របខ័ណ្ឌ Serie A កន្លះរដូវកាលជាមួយនឹងជម្រើសទិញផ្ដាច់ចំនួន ៨ លានអឺរ៉ូនៅរដូវកាលក្រោយ ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី