លោក Toshack ៖ បើ Bale ចង់ក្លាយជាតារាកំពូលនៅ Real ត្រូវតែ Copy នូវអ្វីដែល Ronaldo ធ្លាប់ធ្វើ

6963

Gareth Bale ត្រូវបានគេជម្រុញឱ្យចម្លងនូវអ្វីដែល Cristiano Ronaldo បានធ្វើកាលពីនៅ Real Madrid ខណៈដែលលោក John Toshack នៅតែសង្ឃឹមថាកីឡាករល្អបំផុតគ្រប់ពេលអាចទុកចិត្តបានយូរអង្វែងនៅឯក្លិប Real Madrid គឺ Gareth Bale ។

Image result for John Toshack

ការចាកចេញរបស់ Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅរដូវក្តៅឆ្នាំ ២០១៨ ត្រូវបានគេដឹងថាកីឡាករវ័យ ២៩ ឆ្នាំរូបនេះមានក្ដីរីករាយយ៉ាងខ្លាំងព្រោះគេអាចគេចផុតពីស្រមោលរបស់ម្ចាស់ពានរង្វាន់ Ballon d’Or  ៥ សម័យកាលរូបនេះ និងរូបគេអាចក្លាយជាតារាសំណប់ប្រចាំក្លឹប Real Madrid ។ ប៉ុន្តែអ្វីៗដូចជាមិនស្ថិតនៅក្នុងការគ្រោងទុកឡើយដោយសារខ្សែប្រយុទ្ធស្លាបរូបនេះតែងតែត្រូវបានបញ្ហារបួសរារាំងជានិច្ច ។

Image result for Cristiano Ronaldo with Gareth Bale

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍លោក John Toshack ជឿជាក់ថាខ្សែប្រយទ្ធកំពូលល្បឿនវ័យ ២៩ ឆ្នាំរូបនេះអាចបង្ហាញពីតម្លៃរបស់គាត់ ប្រសិនបើ Bale ដើរតាមអតីតមិត្តរួមក្រុមរបស់ខ្លួគឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។

Related image

លោក John Toshack បានប្រាប់ថា៖ ” Cristiano ដើរតួជាខ្សែបម្រើស្លាប ស៊ុតនិងរកគ្រាប់បាល់សម្រាប់អ្នកដទៃ ។ គ្មានការសង្ស័យទេថាកីឡាករ Gareth គឺជាកីឡាករល្អបំផុតគ្រប់ពេល ។ ប្រសិនបើគាត់ចង់បន្តនៅទីនោះគាត់គួរតែព្យាយាមចម្លងនូវអ្វីដែល Cristiano ធ្វើ ។ ប្រសិនបើអ្នកសម្លឹងមើលអ្វីដែលគាត់បានសម្រេចវា ធ្វើឱ្យអ្នកឆ្ងល់ថាតើគាត់នឹងធ្វើយ៉ាងណាប្រសិនបើគាត់មិនមានសំណាងជាមួយនឹងការរងរបួស ” ។

Image result for Cristiano Ronaldo with Gareth Bale

អតីតកីឡាកររបស់ក្លឹបមានខ្នាយមាស Tottenham Hotspur កំពូលខ្សែប្រយុទ្ធល្បឿនលឿន Gareth Bale បានបង្ហាញខ្លួនចំនួន ២៣ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ១០ គ្រាប់នៅក្នុងរដូវកាលនេះ ប៉ុន្តែថ្មីៗនេះគាត់បានវិលត្រលប់មកវិញជាមួយនឹងបញ្ហារបួសកំភួនជើងសារជាថ្មី ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី