Boateng មកដល់ Barce ភ្លាមលួចសរសើរ Lionel Messi ថាគឺជាកីឡាករល្អបំផុតគ្រប់ពិភពលោក

9516

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប FC Barcelona កីឡាករ Kevin-Prince Boateng បានច្រានចោលការលើកឡើងពីភាពស្មោះត្រង់កាលពីអតីតកាលចំពោះក្លឹប Real Madrid និងកីឡាករ Cristiano Ronaldo ដោយបានសរសើរខ្សែប្រយុទ្ធ Lionel Messi ថាជាកីឡាករឆ្នើមបំផុតក្នុងពិភពលោកនិងគ្រប់ពិភពលោកក្នុងអំឡុងពេលធ្វើបទបង្ហាញជាផ្លូវការ ។

Image result for Kevin-Prince Boateng barcelona

Kevin-Prince Boateng បានបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ក្លិប Barcalona កាលពីថ្ងៃចន្ទដោយក្លឹបបាល់ទាត់នៅតំបន់កាតាឡានមួយនេះបាននាំរូបគេពីក្លឹប Sassuolo នៅលើកិច្ចសន្យាខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះជាមួយនឹងជម្រើសទិញផ្ដាច់ក្នុងតម្លៃ ៨ លានអឺរ៉ូ ។

Image result for Lionel Messi

ខ្សែប្រយុទ្ធសញ្ញាតិហ្គាណាវ័យ ៣១ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាផ្លូវការសម្រាប់ក្លឹប Barca នៅកាលពីម្សិលមិញ ។ មុនពេលលេងឲ្យក្លឹប Sassuolo កីឡាករ Boateng បានលេងឲ្យក្លឹបជាច្រើនដូចជាក្លឹប Las Palmas , ក្លឹប Eintracht Frankfurt , ក្លឹប Hertha BSC , ក្លឹប Tottenham Hotspur ,ក្លឹប Borussia Dortmund , ក្លឹប Portsmouth , ក្លឹប AC Milan , ក្លឹប Schalke 04 មុនពេលត្រូវបានក្លឹប Barcelona ខ្ចីជើងក្នុងពេលថ្មីៗនេះ ។

Related image

មុនពេលកីឡាករូបនេះចាប់ផ្តើមចរចារណ៍ជាមួយក្លឹប Barcelona កីឡាករ Boateng បានប្រកាសខ្លួនគាត់ជាអ្នកគាំទ្រដ៏ធំម្នាករបស់ក្លឹបReal Madrid និងបានសរសើរ Ronaldo ថាជាកីឡាករល្អបំផុតរបស់ពិភពលោក ប៉ុន្តែគាត់បានបដិសេធនូវពាក្យចរចាអារ៉ាមទាំងនេះកាលពីថ្ងៃអង្គារ ។

Image result for Lionel Messi

កីឡាករជម្រើសជាតិហ្គាណាដែលមានដើមកំណើតអាឡឺម៉ង់រូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំជាកីឡាកររបស់ក្លឹប Barcelona ហើយ Lionel Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនិងគ្រប់ពិភពលោក ។ ហេតុអ្វីបានជាអ្នកសើច? នោះជាសេចក្តីពិតគាត់បានបង្ហាញថាជាមួយនឹងអ្វីដែលគាត់បានឈ្នះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ” ។

Related image

Boateng បានបន្តទៀតថា៖ ” វាជាកិត្តិយសដ៏ធំធេងមួយ ( សម្រាប់ការបានមកលេងនៅក្លឹប Barcelona ) ព្រោះ Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ហើយ Luis Suarez គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងពិភពលោក ។ ពួកគេលេងយ៉ាងអស្ចារ្យ ហើយអាចលេងដោយក្រុមរបស់ពួកគេគឺជាអំណោយដ៏អស្ចារ្យមួយ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី