Son គឺជាកីឡាករដ៏ល្អឥខ្ចោះដែលគ្រប់គ្រូបង្វឹកនៅ Premier League តែងតែស្រមៃចង់បាន

16070
  • លោក Alan Smith បាននិយាយថាតារាបាល់ទាត់សញ្ជាតិកូរ៉េខាងត្បូង Heung-min Son របស់ក្លឹប Tottenham Hotspur កំពុងបើកទ្វារផ្ទេរនៅរដូវកាលនេះ ហើយគ្រប់គ្រូបង្វឹកនៅក្នុងក្របខ័ណ្ឌ Premier League នឹងរីករាយក្នុងការធ្វើឱ្យគាត់ក្លាយជាកីឡាករនៅក្នុងក្រុមរបស់ពួកគេ ។

    Image result for Alan Smith

    កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិកូរ៉េខាងត្បូងរូបនេះកំពុងមានរដូវកាលដ៏អស្ចារ្យមួយផ្សេងទៀតជាមួយនឹងក្រុមរបស់លោក Mauricio Pochettino ដោយស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៥ ដងក្នុងការបង្ហាញខ្លួនចំនួន ១៧ លើកក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

    Related image

    ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះមានឥទ្ធិពលភ្លាមៗនៅពេលដែលគាត់បានចូលរួមជាមួយក្រុមជម្រើសជាតិក្នុងអំឡុងពេលប្រកួត AFC Asian Cup នៅខែនេះដោយបានបង្កើតឲ្យមានបាល់ប៉េណាល់ទីភ្លាមដោយធ្វើឲ្យមិត្តរួមក្រុមរបស់គេស៊ុតនាំមុខមួយគ្រាប់ និងបានជួយឲ្យកូរ៉េខាងត្បូងទទួលបានជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិចិន ។

    Related image

    អតីតតារាបាល់ទាត់អង់គ្លេសលោក Alan Smith ជឿថា Heung-min Son នឹងក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ក្លិបណាមួយដែលអាចដណ្ដើមបានរូបគេ ដោយសារតែឥរិយាបថនិងភាពបត់បែនក៏ដូចជាផលិតភាពដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធមកពីទ្វីបអាស៊ីរូបនេះ ។

    Image result for Heung-min Son

    លោក Smith បានប្រាប់ដល់វិបសាយកីឡារ Goal ថា៖ ” ពិតណាស់ខ្ញុំជឿជាក់ថាគ្រប់គ្រូបង្វឹកទាំងអស់នៅ Premier League នឹងនាំយក Son ។ គាត់មានឥរិយាបថល្អសូម្បីតែនៅពេលដែលគាត់ដើរតួជាកីឡាករជំនួសក៏ដោយក៏វាជាអ្វីដែលអ្នកចាត់ការណាម្នាក់ចង់បានពីកីឡាករប្រភេទនេះ ។ គាត់មានអាកប្បកិរិយាដ៏អស្ចារ្យ , ជំនាញ, សមត្ថភាពស៊ុតបាល់បញ្ចូលទី ។ វាជារឿងដ៏អស្ចារ្យសម្រាប់ក្រុម Spurs ដើម្បីទទួលបានរូបគេឥឡូវនេះ ។ រឿងដ៏អស្ចារ្យពីគាត់គឺថាគាត់អាចលេងបាននៅក្នុងមុខតំណែងខុសៗគ្នាជាច្រើន ។ វាមានន័យថាគាត់យល់ពីការប្រកួតជាពិសេសគឺទីតាំងនៃការប្រកួត ។ នៅពេល Kane មិននៅទីនោះ Son អាចលេងនៅទីនោះ ។ គាត់ក៏អាចទៅខាងឆ្វេងបានដែរ ” ។

    Related image

    អតីតកីឡាកររបស់ក្លឹបបីសាចក្រហម Manchester United រូបនេះបន្ថែមទៀតថា៖ ” គាត់ក៏អាចបញ្ចប់ទីជាមួយនឹងជើងទាំងពីរផងដែរ ដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ខ្សែប្រយុទ្ធទាំងអស់ ។ ពិតណាស់ទំនុកចិត្តគឺជាផ្នែកមួយដ៏ធំ ។ វាហាក់បីដូចជាគាត់កំពុងហោះហើរនៅពេលនេះ ។ គាត់ជាកីឡាកររហ័ស ហើយខ្ញុំជឿជាក់ថាយើងកំពុងមើលឃើញពីអ្វីដែលល្អបំផុតពីគាត់ឥឡូវនេះ ” ។

    Image result for Heung-min Son

    Heung-min Son បានចូលរួមជាមួយក្លឹបមាន់ខ្នាយមាស់ Tottenham Hotspurs ពីក្លឹប Bayer Leverkusen កាលពីឆ្នាំ ២០១៥ ហើយចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួនជាង ១៦០ លើកសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ  ។ ថ្វីបើគាត់មិនបានចាប់ផ្ដើមអាជីពដំបូងនៅក្នុងកីឡដ្ឋាន White Hart Lane ក៏ដោយក៏លោក Smith នៅតែមានទំនុកចិត្តថា Son អាចរីកចម្រើនក្លាយជាតារាកំពូលម្នាក់នៅក្នុងក្លឹប ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី