Boateng ៖ ខ្ញុំដឹងថាខ្ញុំមកមិនមែនក្នុងនាមជាកីឡាករជម្រើសដំបូងឡើយ ប៉ុន្តែខ្ញុំនឹងធ្វើឱ្យល្អបំផុត

11185
  • កីឡាករ Kevin-Prince Boateng ត្រូវបានក្លឹប FC Barcelona បានធ្វើការខ្ចីជើងពីក្លឹប Sassuolo របស់ក្របខ័ណ្ឌ Serie A ខណះខ្សែប្រយុទ្ធកណ្ដាលរូបនេះជឿជាក់ថាគាត់អាចធ្វើបានល្អនិងចង់ស្នាក់នៅក្នុងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ ។

    Image result for kevin-prince boateng barcelona

    កីឡាករជម្រើសជាតិហ្គាណានិងមានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់វ័យ ៣១ ឆ្នាំរូបនេះត្រូវបានចុះកុងត្រាក្នុងនាមជាកីឡាករត្រៀមទុកជំនួសខ្សែប្រយុទ្ធកណ្ដាល Luis Suarez ប៉ុន្តែគាត់បានប្តេជ្ញាថានឹងធ្វើឲ្យបានល្អបំផុតនៅពេលដែលគាត់មានឱកាសបង្ហាញខ្លួននៅលើទីលាន ។

    អតីតតារាឆ្នើមរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur និងក្លឹ​ប AC Milan រូបនេះត្រូវបានគេដាក់បង្ហាញជាកីឡាករថ្មីរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃអង្គារ មុនពេលត្រូវបានអនុញ្ញាតឱ្យចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីជាលើកដំបូង ។

    Kevin-Prince Boateng

    Boateng បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួនថា៖ ” នេះគឺជាការសាកល្បងមួយ ហើយខ្ញុំដឹងថាខ្ញុំមិនបានមកដល់ក្នុងនាមជាកីឡាករជម្រើសដំបូងឡើយ ប៉ុន្តែខ្ញុំចង់លេងឱ្យបានល្អបំផុត និងបន្តលេងនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំ ។ នៅវ័យជិត ៣២ ឆ្នាំ ក្នុងតួនាទីជាកីឡាករលេខ ៩ គឺល្អឥតខ្ចោះសម្រាប់ខ្ញុំ ។ វាសំខាន់ណាស់ក្នុងការមានកីឡាករដូចជាខ្ញុំនៅក្នុងក្រុម ព្រោះខ្ញុំមានគុណសម្បតិ្តផ្សេងពីគេ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី