លោក Lineker រិះគន់ Ronaldo ចំពោះការថតរូបធ្វើឡូយនៅលើយន្តហោះនៅថ្ងៃ Sala បាត់ខ្លួន

12106

កីឡាករ Cristiano Ronaldo ត្រូវបានរិះគន់ពីសំណាក់លោក Gary Lineker សម្រាប់រូបភាពដែលរូបគេបានថតនៅលើយន្តហោះឯកជនមួយ ខណៈដែលកីឡាករ Emiliano Sala នៅតែកំពុងបាត់ខ្លួនក្នុងការហោះហើរទៅចូលរួមជាមួយក្លឹបថ្មី Cardiff City ។

Image result for Gary Lineker

តារាដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Cardiff City ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Emiliano Sala និងអ្នកបើកយន្តហោះមួយរូបបានស្ថិតនៅលើយន្តហោះធុនតូចមួយដែលធ្វើដំណើរពីទីក្រុង Nantes ទៅកាន់ប្រទេសវែលកាលពីល្ងាចថ្ងៃចន្ទ ខណះដែលយន្តហោះនេះបានបាត់ខ្លួននៅក្នុងប្រព័ន្ធរ៉ាដា ។ ការបើកប្រតិបត្តិស្វែងរក Sala និងអ្នកបើកយន្តហោះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានផ្អាកដំណើរការទៅវិញនៅវេលាម៉ោង ៥ ល្ងាចម៉ោងក្នុងនៅប្រទេសវេល តែមិនទាន់រកឃើញកីឡាកររូបនេះនៅឡើយទេ ។ ប៉ូលីសក្នុងតំបន់បានទទួលស្គាល់ក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតសម្រាប់មនុស្សពីរនាក់នោះគឺតិចតួចណាស់ ហើយបាននិយាយថានឹងមិនមានការស្វែងរកបន្ថែមទៀតទេរហូតដល់ថ្ងៃពុធ ខណៈដែលក្លឹប Cardiff City បានចេញសេចក្តីថ្លែងការមួយកាលពីថ្ងៃអង្គារដោយនិយាយថាពួកគេកំពុង ” អធិស្ឋានសម្រាប់ព័ត៌មានវិជ្ជមាន ” ។

View image on Twitter

ហើយក៏មានការគាំទ្រ និងកីឡាកបាល់ទាត់ជាច្រើនទូទាំងពិភពលោកបានធ្វើការអធិស្ឋាន និងក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតរបស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ និងអ្នកបើកយន្តហោះម្នាក់ ។ ទន្ទឹមនឹងនេះដែរ Cristiano Ronaldo បានបង្ហោះរូបថតរបស់គាត់ផ្ទាល់នៅលើយន្ដហោះផ្ទាល់ខ្លួនមួយនៅលើបណ្តាញសង្គម Twitter និង Instagram ពីរបីម៉ោងបន្ទាប់ពីការស្វែងរកត្រូវបានផ្អាក ។ Ronaldo បានសរសេរនៅលើបណ្ដាញ Tweetter ជាមួយនឹងសញ្ញាអារម្មណ៍ចំនួនបីគឺ មុខញញឹម, យន្តហោះ និងរូបមេដៃ ។

Image result for Emiliano Sala

ការបង្ហោះរបស់ខ្សែប្រយុទ្ធរបស់ក្លឹប Juventus នៅលើបណ្ដាញសង្គម Tweetter ត្រូវបានទទួលការថ្កោលទោសមួយចំនួនពីអ្នកគាំទ្រដោយសារតែភាពតានតឹងហាក់ដូចជាមិនច្បាស់លាស់ចំពោះស្ថានភាពការបាត់យន្តហោះនេះ ខណះអតីតខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសលោក Gary Lineker បានរិះគន់ខ្លាំងក្លាជាងគេ ។ លោក Lineker បានសរសេរថា៖ ” មិនមែនជាថ្ងៃសម្រាប់ការ Tweet នេះទេ ។ វាពិតជាមិនមែន “។

Lineker ក៏បានបញ្ជាក់ពីជំនឿរបស់គាត់ចំពោះគោលបំណងរបស់ Ronaldo ដែរដោយគិតថាតារាបាល់ទាត់របស់ក្លឹប Juventus មិនដឹងពីអ្វីដែលគាត់បានធ្វើ ហើយគាត់សង្ឃឹមថានឹងមាននរណាម្នាក់អាចប្រាប់គាត់អំពីរឿងនេះ ។ លោក Lineker បានបន្ថែមថា៖ ” ខ្ញុំប្រាកដថាគាត់បានធ្វើវាដោយគ្មានចំណេះដឹងឬការយល់ដឹង ប៉ុន្តែប្រហែលជាមាននរណាម្នាក់អាចប្រាប់គាត់បាន ។

Cristiano Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ ខណៈដែលលោកបានជាប់ចោទ ចំពោះការចោទប្រកាន់ពីបទគេចពន្ធក្នុងអំឡុងពេលរបស់គាត់នៅឯក្លិប Real Madrid ។ ដោយកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ សម្រេចបង់លុយពិន័យជាង ២២ លានដុល្លារដើម្បីគេចពីការជាប់ពន្ធនាគារយះពេលជិត ២ ឆ្នាំ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី