
Kylian Mbappe គឺជាកីឡាករបាល់ទាត់ ដែលមានតម្លៃផ្ទេរថ្លៃបំផុត នៅក្នុងពិភពលោក នេះបើយោងតាមការស្រាវជ្រាវចុងក្រោយដោយ CIES Football Observatory ។
ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ បានឈរនៅលើកំពូលតារាងជាមួយនឹងតម្លៃផ្ទេរ ២០៥.៦ លានអឺរ៉ូ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនៅ Paris Saint-Germain ។ Vinicius Jr របស់ Real Madrid ឈរនៅលេខ ២ ក្នុងតម្លៃ ១៨៥.៣ លានអឺរ៉ូ ខណៈខ្សែប្រយុទ្ធថ្មីរបស់ Manchester City កីឡាករ Erling Haaland ឈរលេខ ៣ ក្នុងតម្លៃ ១៥២.៦ លានអឺរ៉ូ។ ខណៈខាងក្រោមនេះ ជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតទាំង១០ ក្នុងពិភពលោក នាពេលបច្ចុប្បន្ន៖
១. Kylian Mbappe (Paris Saint-Germain) — ២០៥.៦ លានអឺរ៉ូ ២. Vinicius Jr (Real Madrid) — ១៨៥.៣ លានអឺរ៉ូ
៣. Erling Haaland (Manchester City) — ១៥២ លានអឺរ៉ូ
៤. Pedri (Barcelona) — ១៣៥ លានអឺរ៉ូ
៥. Jude Bellingham (Borussia Dortmund) — ១៣៣ លានអឺរ៉ូ
៦. Phil Foden (Manchester City) — ១២៤ លានអឺរ៉ូ
៧. Frenkie de Jong (Barcelona) — ១១២ លានអឺរ៉ូ
៨. Luis Diaz (Liverpool FC) — ១១០ លានអឺរ៉ូ
៩. Ruben Dias (Manchester City) — ១០៩ លានអឺរ៉ូ
១០. Ferran Torres (Barcelona) — ១០៩ លានអឺរ៉ូ
ដោយ៖ តារា