ម្នាក់ទៀតហើយ!!! អតីតអ្នកចាំទី Man United អ្នកចាំទី Howard ប្រកាសចូលនិវត្តន៍នៅចុងឆ្នាំនេះ

7075

អ្នកចាំទី Tim Howard បានប្រកាសថាខ្លួននឹងចូលនិវត្តន៍ក្រោយពីរដូវកាលឆ្នាំ ២០១៩ ត្រូវបានបញ្ចប់ ។ កីឡាករអន្តរជាតិអាមេរិករូបនេះបានរីករាយជាមួយអាជីពដ៏អស្ចារ្យមួយដែលបានឃើញរូបគេមានវត្តមាននៅក្លឹបធំៗជាច្រើនដូចជាក្លឹបបីសាចក្រហម Manchester United និងក្រុមស្ករគ្រាប់ Everton ក៏ដូចជាការបង្ហាញខ្លួននៅ World Cup សម្រាប់ក្រុមជម្រើសជាតិរបស់ប្រទេសគាត់ក្ដី ។ ថ្មីៗនេះ Tim Howard បានបង្ហោះសារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនកាលពីថ្ងៃអង្គារដោយនិយាយរៀបរាប់ថារដូវកាលឆ្នាំ ២០១៩ នឹងក្លាយជាអាជីពចុងក្រោយរបស់លោក ។

Related image

Howard បានសរសេរនៅលើធ្វីតធ័រថា៖ ” ខ្ញុំទន្ទឹងរងចាំមើលរដូវកាល MLS ២០១៩ ព្រោះវានឹងក្លាយជាឆ្នាំចុងក្រោយរបស់ខ្ញុំ ។ វានឹងមានពេលជាច្រើនសម្រាប់សន្ទស្សន៍អារម្មណ៍នៅពេលក្រោយ ។ សម្រាប់ពេលនេះខ្ញុំនឹងរីករាយរាល់នាទី ។ ហើយដូចខ្ញុំតែងតែធ្វើ ដោយខិតខំលេងនៅក្នុងការប្រកួត និងជួយដឹកនាំ Rapids ដោយគោលបំណងតែមួយគត់គឺជ័យជម្នះ ” ។

Image result for Tim Howard

អ្នកចាំទីចាស់វស្សា Tim Howard រូបនេះបានចាប់ផ្ដើមអាជីពដំបូងជាកីឡាករបាល់ទាត់នៅក្នុងក្របខ័ណ្ឌ MLS ដោយលេងឲ្យក្លឹប New York / New Jersey MetroStars ( ឥឡូវនេះឈ្មោះ New York Red Bulls ) ដោយបានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំឆ្នាំ ២០០១ ផងដែរ ។ ការបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងក្របខ័ណ្ឌ MLS បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្រុមយក្សនៃក្របខ័ណ្ឌ Premier League ក្លឹប Manchester United ហើយនៅរដូវក្តៅឆ្នាំ ២០០៣ Howard បានផ្លាស់ទៅកាន់ទឹកដី Old Trafford ជាផ្លូវការ ។

ទោះបីជាយ៉ាងណាក៏ដោយរូបគេមិនអាចរក្សាតំណែងជាជម្រើសដំបូងរបស់គាត់ជាមួយនឹងក្រុមបិសាចក្រហម Manchester United ហើយនៅទីបំផុតរូបគេបានផ្ទេរទៅកាន់ក្លឹប Everton នៅរដូវក្តៅឆ្នាំ ២០០៦ ។ បន្ទាប់ពីផ្ទេរទៅលេងនៅកីឡដ្ឋាន Goodison Park អ្នកចាំទី Howard បានរកឃើញជម្រុកពិតប្រាកដរបស់ខ្លួននៅក្របខ័ណ្ឌ Premier League ខណៈដែលគាត់លេងឱ្យ Everton អស់រយៈពេលជាង ១០ ឆ្នាំ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី