លោក Guardiola បានសារភាពថា Otamendi កំពុងតែមិនសប្បាយចិត្តនៅ Manchester City

11625
  • លោក Pep Guardiola បានទទួលស្គាល់ថាខ្សែការពារ Nicolas Otamendi កំពុងតែមិនសប្បាយចិត្តនៅឯក្លឹប Manchester City ដោយសារតែកត្តាកង្វះពេលវេលាលេង ។

    Image result for Pep Guardiola  with Nicolas Otamendi

    ខ្សែការពារសញ្ជាតិអាហ្សង់ទីន Nicolas Otamendi កំពុងតែប្រកួតប្រជែងដើម្បីដណ្ដើមតំណែងជម្រើសដំបូងពីខ្សែការពារឆ្នើមៗដូចជាប្រធានក្រុម Vincent Kompany, ខ្សែការពារ John Stones របស់អង់គ្លេស និងការចុះហត្ថលេខាជាមួយកីឡាករ Aymeric Laporte កាលពីដើមរដូវកាលនេះ ។ សមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣០ ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនជាជម្រើសដំបូងសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League បានត្រឹមតែចំនួន ៨ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ១៣ ប្រកួត ។

    Related image

    Otamendi កំពុងស្ថិតក្នុងចំណោមខ្សែការពាររបស់ក្លឹបមេឃខៀវ Manchester City ក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លឹប Burton Albion សម្រាប់ការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ EFL Cup ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធនេះ ខណះកាលពីជើងទីមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះបានបំបាក់ក្រុម Burton Albion រហូតដល់ ៩-០ ។

    Image result for Pep Guardiola  with Nicolas Otamendi

    លោក Guardiola បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ ” គាត់ ( Nicolas Otamendi ) មិនសប្បាយចិត្តទេ ខ្ញុំមិនមានចម្លើយទេ ។ នៅពេលដែលគាត់លេងគាត់សប្បាយចិត្ត នៅពេលគាត់មិនសប្បាយចិត្តខ្ញុំមិនដឹងថាខ្ញុំអាចធ្វើអ្វីបានទេនៅពេលគាត់មិនលេងគាត់មិនសប្បាយចិត្ត ” ។

    Image result for Pep Guardiola  with Nicolas Otamendi

    គ្រូបង្វឹករូបនេះបន្តទៀតថា៖ ” គាត់អាចលេងជារៀងរាល់សប្តាហ៍គាត់អាចលេងបាន ហើយខ្ញុំដឹងថាគាត់នៅទីនោះគាត់អាចជួយយើងក្នុងការកសាងឡើង ខ្ញុំមានខ្សែការពារកណ្តាលបីនាក់ រួមទាំង Vinny Kompany ផងដែរ ។ គាត់លេងម្ដងទៀតជាមួយ  Southampton  គឺល្អឥតខ្ចោះ ជួនកាលខ្ញុំត្រូវសម្រេចចិត្តមួយ ។ John បានវិលត្រលប់មកវិញយ៉ាងល្អ បន្ទាប់ពីការប្រកួត World Cup គាត់ចង់លេងការប្រកួតជាច្រើន ។ Nico ខ្ញុំដឹងថាយើងអាចពឹងផ្អែកលើគាត់ជាអ្នកជំនាញដែលមិនគួរឱ្យជឿ ហើយគាត់តែងតែត្រៀមខ្លួនរួចរាល់ ។ ខ្ញុំអាចយល់បាន ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី