Piatek បានទៅធ្វើតេស្តសុខភាពនៅ AC Milan ដើម្បីត្រៀមទៅជំនួស Higuain ដែលផ្ទេរទៅ Chelsea

13882
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Genoa កីឡាករ Krzysztof Piatek ត្រូវបានទៅធ្វើតេស្តសុខភាពនៅទីក្រុង Milan នៅព្រឹកថ្ងៃពុធនេះ ។ ខ្សែប្រយុទ្ធជនជាតិប៉ូឡូញវ័យ ២៣ ឆ្នាំរូបនេះដែលត្រូវចូលរួមជាមួយក្លឹប AC Milan ដើម្បីទៅជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Gonzalo Higuain នឹងត្រូវផ្ទេរទៅលេងនៅក្របខ័ណ្ឌ Premier League ដោយនឹងចូលរួមជាមួយ Chelsea ។

    Image result for Krzysztof Piatek

    Chelsea បានខ្ចីជើងកីឡាករ Higuain ក្នុងរយះពេលកន្លះរដូវកាលដែលស្មើរនឹងចំនួន ៦ ខែជាមួយនឹងជម្រើសទិញផ្ដាច់ខ្សែប្រយុទ្ធរូបនេះនៅចុងបញ្ចប់រដូវកាលក្នុងតម្លៃ ៣២,៥ លានផោន ។ Gonzalo Higuain បានចំណាយពេលពាក់កណ្តាលរដូវកាលជាមួយក្រុម AC Milan បន្ទាប់ពីខ្ចីជើងពីក្លឹប Juventus ខណៈ AC Milan ចង់បានកីឡាករថ្មីម្នាក់មុនពេលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះចាកចេញទៅកាន់ទឹកដី Stamford Bridge ។

    Related image

    AC Milan បានសម្លឹងឃើញខ្សែប្រយុទ្ធសញ្ជតិប៉ូឡូញរូបនេះដោយសារ Piatek បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយបានស៊ុតបញ្ចូលទីចំនួន ១៩ គ្រាប់ក្នុងក្នុងការបង្ហាញខ្លួនចំនួន ២១ ប្រកួតសម្រាប់ក្លឹប Genoa ។ AC Milan នឹងត្រូវចំណាយលុយចំនួន​ ៣៥ លានអឺរ៉ូ ( ៣១ លានផោន / ៤០ លានដុល្លារ ) ដើម្បីដណ្តើមខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះដែលត្រូវបានគេប្រៀបធៀបជាមួយនឹងមិត្តរួមជាតិរបស់គេគឺកីឡាករ Robert Lewandowski របស់ក្លឹប Bayern Munich ។ Piatek និង Higuain សុទ្ធសឹងតែមិនបានបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្រុមពួកគេកាលពីថ្ងៃចន្ទ ខណៈដែលក្រុម AC Milan បានផ្តួលក្រុម Genoa ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A ។

    Related image

    មុនពេលការប្រកួតនេះគ្រូបង្វឹករបស់ក្រុម AC Milan លោក Gennaro Gattuso ក៏បាននិយាយទាក់ទងទៅនឹង Higuain រឿងផ្ទេរទៅកាន់ Chelsea ផងដេរ ដោយលោកបាននិយាយថា៖ ” ខ្ញុំចង់និយាយដោយស្មោះត្រង់ចំពោះអ្នកទាំងអស់គ្នា ។ យើងមានវគ្គហ្វឹកហាត់ដ៏អន់នៅថ្ងៃនេះដោយសារតែពាក្យចចាមអារ៉ាមទាំងអស់នេះ ។ យើងបាននិយាយបន្ទាប់ពីវគ្គហ្វឹកហាត់ ហើយខ្ញុំមិនបានគិតថារូបគេ ( Higuain ) ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនេះទេ ។ ខ្ញុំទទួលយកការសម្រេចចិត្តរបស់គាត់ ច្បាស់ណាស់គាត់អាចធ្វើបានច្រើន ហើយប្រហែលជាយើងអាចជួយគាត់ឱ្យមានភាពល្អប្រសើរឡើងជាងនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី