Marcelo ចង់ជួបជុំជាមួយ CR7 មែនទែនហើយក្រោយប្រាប់ Real ថាបើ Juve សុំទិញឱ្យខ្ញុំទៅៗ

24279
  • យោងតាមពាក្យចចាមអារ៉ាមចុងក្រោយរបស់ការសែត OK Diario បានឲ្យដឹងថាក្លឹប Juventus កំពុងតែតាមដានខ្សែការពារ Marcelo របស់ក្លឹប Real Madrid យ៉ាងដិតដល់ក្នុងគោលបំណងចង់ពង្រឹងបន្ថែមទៀតនៅតំបន់ការពាររបស់ពួកគេ ។

    Image result for Marcelo

    ការសែត OK Diario បានរាយការណ៍ថាកីឡាករសញ្ជាតិប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះបានប្រាប់ទៅកាន់អ្នកគ្រប់គ្រងរបស់ក្លឹប Real Madrid ដោយនិយាយថា៖ ” ប្រសិនបើ Juve ធ្វើការស្នើមួយដើម្បីចុះហត្ថលេខាលើខ្ញុំ សូមអនុញ្ញាតិឱ្យខ្ញុំទៅ ” ។

    Image result for marcelo with ronaldo

    ប្រធានក្លឹប Real Madrid លោក Florentino Perez បានបញ្ជាក់យ៉ាងច្បាស់ថាសមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះនឹងបន្តស្នាក់នៅកីឡដ្ឋាន Bernabeu យ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់រដូវកាល ២០១៨/២០១៩ នេះ ។

    Image result for Marcelo

    Marcelo ត្រូវបានគេចាត់ទុកថាជាកម្លាំងដ៏សំខាន់ផងដែរសម្រាប់ការប្រជែងដណ្តើមពានរង្វាន់របស់អធិរាជស Real Madrid ជាពិសេសការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៤ លើកចុងក្រោយនេះ ដូច្នេះតារាឆ្នើមរបស់ប្រេស៊ីលរូបនេះអាចនឹងបន្តការលេងឲ្យ Real Madrid បន្តទៀត  ។

    Related image

    Marcelo បានបង្ហាញខ្លួនចំនួន ៤៦២ ប្រកួតសម្រាប់ក្លឹប Real Madrid ដែលក្នុងនោះគាត់បានស៊ុតបញ្ចូលទីសរុបចំនួន ៣៦ គ្រាប់បន្ទាប់ពីខ្សែការពារវ័យ ៣១ ឆ្នាំរូបនេះចំណាយពេលជាង ១២ ឆ្នាំកន្លងមក ។ គាត់បានឈ្នះពានរង្វាន់សរុបចំនួន ១៩ ពានរង្វាន់់ ដែលពានទាំងអស់នោះរួមមានដូចជា Champions League ចំនួន ៤ ដង  , Club World Cup ចំនួន ៣ លើក , European Super Cup ចំនួន ៣ ដង , La Liga ចំនួន ៤ ដង , Copa del Rey ២ លើក និងពានរង្វាន់ Super Spanish Cup ចំនួន ៣ ដង ៕

    ដោយ៖តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី