Bernardo Silva ថាខ្លួនកំពុងសប្បាយនៅ Manchester City គ្មានបំណងចង់ទៅ Real Madrid ទេ

16213
  • កីឡាករ Bernardo Silva ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅក្លឹប Real Madrid ក្នុងមួយរយះថ្មីៗនេះ ខណះប្រធានក្លឹបលោក Florentino Perez នៅតែបន្តស្វែងរកកីឡាករឆ្នើមៗមកជួយក្រុមរបស់គាត់ ។

    Image result for Bernardo Silva

    បើទោះបីជាកីឡាករសញ្ជាតិព័ទុយហ្កាល់វ័យ ២៤ ឆ្នាំរូបនេះមានតួនាទីលេងនៅតំបន់ខ្សែបម្រើស្លាបស្តាំក៏ដោយប៉ុន្តែ Bernardo Silva ក៏អាចលេងបានទាំងនៅក្នុងតំបន់កណ្តាលនិងក្នុងនាមជាខ្សែប្រយុទ្ធផងដែរ ។ ខណះកីឡាកររូបនេះមិនបានបង្ហាញពីបំណងចង់ចាកចេញពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League នៅពេលឆាប់ៗនេះនោះទេ ។

    Related image

    Bernardo Silva បានប្រាប់ថា៖ ” ពេលនេះខ្ញុំសុខសប្បាយ ហើយខ្ញុំនៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ ហើយខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ ប៉ុន្តែយើងនឹងឃើញ ។ ខ្ញុំសប្បាយចិត្តនៅ Man City ហើយប្រសិនបើពួកគេចង់ចរចាឡើងវិញនូវកិច្ចសន្យារបស់ខ្ញុំ ពិតណាស់ខ្ញុំបើកទូលាយក្នុងការធ្វើដូច្នេះ ” ។

    Related image

    សមាជិកក្រុមជម្រើសជាតិព័ទុយហ្កាលរូបនេះបន្តថា៖ ” ខ្ញុំពិតជាសប្បាយរីករាយណាស់នៅទីនេះនៅ Man City មិនមែនត្រឹមតែបុគ្គលិកទេ ប៉ុន្តែខ្ញុំមើលជុំវិញមិត្តរួមក្រុមរបស់ខ្ញុំ ហើយវាគឺជាក្រុមវ័យក្មេងដែលអាចសម្រេចបាននូវអ្វីៗដ៏អស្ចារ្យ ។ ដើម្បីសម្លឹងមើលទៅថ្ងៃអណាគត ហើយគិតថាបើយើងនៅជាមួយគ្នាយើងអាចធ្វើរឿងពិសេសៗ ខ្ញុំពិតជាសប្បាយរីករាយណាស់នៅទីនេះ ហើយចង់ស្នាក់នៅជាយូរទៀត ” ។

    Image result for Bernardo Silva

    ជាមួយនឹងបញ្ជីខ្សែបម្រើកណ្តាលបច្ចុប្បន្នរបស់ក្លឹបអធិរាជស Real Madrid មានកីឡាករឆ្នើមជាច្រើនដូចជាកីឡាករ Toni Kroos , Luka Modric, Isco, Marcos Llorente, Dani Ceballos និងកីឡាករ Fede Valverde វាហាក់ដូចជារឿងចម្លែកបន្តិចបន្តួចដែលពួកគេចង់បានខ្សែបម្រើផ្សេងបន្ថែមទៀត ៕

    ដោយ៖តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី