
ក្លិបបាល់ទាត់ បឹងកេត អែបស៊ី នៅរសៀលថ្ងៃអង្គារទី ២២ ខែមករា នេះបានបញ្ចេញបទចម្រៀងសម្រាប់រដូវកាលថ្មីឆ្នាំ ២០១៩ ដែលនិពន្ធនិងច្រៀងដោយតារាចម្រៀង Original Song លោក Shutter ។
បទចម្រៀងស្នាដៃកូនខ្មែរនេះឆ្លុះបញ្ចាំងពីសាមគ្គីភាពដែលប្រៀបដូចក្រុមគ្រួសារតែមួយក្នុងចំណោមសមាជិកក្លិបបឹងកេតទាំងអស់ ឆ្ពោះទៅកាន់គោលដៅជោគជ័យជាមួយគ្នា ។ នេះបើតាមអត្ថន័យចម្រៀងដែលទើបចេញលើបណ្ដាញគេហទំព័រ YouTube ក្ដៅៗខាងលើ ។
គួរដឹងដែរថាក្លិបបឹងកេតបានឈានជើងមកកាន់ក្របខណ្ឌកំពូលជាលើកដំបូងនៅឆ្នាំ ២០១២ និងក្រសោបបានជើងឯកនៅឆ្នាំដដែលនោះតែម្ដង ។ ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមនេះក៏ឈ្នះពានរង្វាន់ក្របខ័ណ្ឌ MCL សាជាថ្មីនៅឆ្នាំ ២០១៦ ឆ្នាំ ២០១៧ ខណៈរដូវកាលឆ្នាំ ២០១៨ បញ្ចប់ក្នុងនាមជាជើងឯករងនៃលីគកំពូលកម្ពុជា ៕
តោះស្ដាប់បទចម្រៀងរបស់ក្លឹប បឹងកេត ទាំងអស់គ្នា៖
ដោយ៖តារា
វីដេអូ៖ BOEUNGKET TV